កម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ឆ្នាំង មានសំណាងបានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១០:២៥
ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់មានឈ្មោះ សុខ គា អាយុ ៣៥ ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ មានសំណាងបានឈ្នះរង្វាន់ ១០០ លានរៀល ពីតែបៃតងអ៊ីឈីតាន់ បន្ទាប់ពីប្រើកូនប្រុសរបស់ខ្លួនដែលមានអាយុ៨ឆ្នាំទៅទិញយកមកទទួលទាន។
រង្វាន់ ១០០ លានរៀល ពីតែបៃតងអ៊ីឈីតាន់
អ្នកស្រី សុខ គា បានរៀបរាប់ប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះថា បច្ចុប្បន្ននេះកម្រិតជីវភាពគ្រួសាររបស់អ្នកស្រី គឺមិនសូវជាធូរធារនោះទេ ព្រោះមានការងារត្រឹមតែជាកម្មកររោងចក្រទាំងពីរនាក់ប្ដីប្រពន្ធ និងធ្វើស្រែបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ។ អ្នកស្រីបានបន្តទៀតថា សម្រាប់ការឈ្នះរង្វាន់ ១០០ លានរៀលពីតែបៃតងអ៊ីឈីតាន់នាពេលនេះ អ្នកស្រីស្ទើរតែមិនជឿលើភ្នែកខ្លួនឯងនោះទេ ព្រោះរាល់ថ្ងៃជាទម្លាប់នៅពេលទៅធ្វើការនៅរោងចក្រ អ្នកស្រីតែងទិញតែបៃតងអ៊ីឈីតាន់មកទទួលទានជាប្រចាំ ព្រោះអាចជួយបំបាត់ស្រេកទឹក និងជួយឱ្យមានកម្លាំង ប៉ុន្តែបានត្រូវរង្វាន់ត្រឹមមួយដបៗប៉ុណ្ណោះ។
រង្វាន់ ១០០ លានរៀល ពីតែបៃតងអ៊ីឈីតាន់
ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីធ្វើការវិញ អ្នកស្រីបានប្រើកូនប្រុសអាយុត្រឹម៨ឆ្នាំ ឱ្យទៅទិញតែបៃតងអ៊ីឈីតាន់រសជាតិផ្លែទទឹមមកទទួលទាន ស្រាប់តែពេលយកមកមួលគម្របដបក៏ឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីហាក់មិនទាន់ជឿភ្នែកខ្លួនឯងនោះទេ ហើយក៏ហៅអ្នកនៅជិតខាង និងប្ដីឱ្យជួយពិនិត្យ ទើបដឹងថាឈ្នះរង្វាន់១០០លានរៀលពិតប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដបតែម្ដង។
រង្វាន់ ១០០ លានរៀល ពីតែបៃតងអ៊ីឈីតាន់
អ្នកស្រីបានបញ្ជាក់ថា ចំពោះទឹកប្រាក់រង្វាន់ ១០០ លានរៀលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារ ហើយក្រោយពីទទួលបានលុយរង្វាន់ ១០០ លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូន និងបង្កើតមុខរបរសម្រាប់ដោះស្រាយជីវភាពគ្រួសារទៅថ្ងៃអនាគត។អ្នកស្រី សុខ គា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនតែបៃតងអ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីផ្តល់សំណាងដ៏សន្ធឹកសន្ធាប់ជូនដល់អតិថិជន ជាពិសេសបានជួយផ្លាស់ប្ដូរជីវភាពគ្រួសាររបស់អ្នកស្រីឱ្យមានភាពល្អប្រសើរ។ អ្នកស្រីសូមជូនពរឱ្យក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ មានដំណើរការទៅមុខ និងមានអតិថិជនគាំទ្រកាន់តែច្រើន៕
រង្វាន់ ១០០ លានរៀល ពីតែបៃតងអ៊ីឈីតាន់