ក្លិបរាត្រីមួយមាន មនុស្សយន្តរាំតោងបង្គោល កំពុងតែល្បីពេញប្រទេសបារាំង (មានវីដេអូ)

  • អង្គារ ០៣ កញ្ញា, ២០១៩ ១០:១១
បារាំង៖ ក្លិបរាត្រីមួយកន្លែងក្នុងប្រទេសបារាំង កំពុងតែល្បីនិងទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាខ្លាំង ព្រោះតែក្លិបរាត្រីនោះ គឺមានមនុស្សយន្តរាំតោងបង្គោលឱ្យភ្ញៀវមើលកម្សាន្ត។យោងតាមប្រភពបានឱ្យដឹងថា មនុស្សយន្តរាំតោងបង្គោលនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទាក់ទាញចំណីចក្ខុប្លែកៗសម្រាប់បុរស ហើយវាក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពជំនួសក្បាលវាផងដែរ។
មនុស្សយន្តរាំតោងបង្គោល
សមត្ថភាពរបស់មនុស្សយន្តរាំតោងបង្គោលនេះគឺមានលក្ខណៈស្រដៀងទៅនឹងមនុស្សស្រីពិតៗដែរ ពោលគឺ វាអាចរាំបែបស៊ិចស៊ីបាន​ ទៅតាមចង្វាក់ភ្លេង ដើម្បីកំដរចំណីចក្ខុប្លែកៗថ្មីៗសម្រាប់មិត្តបុរសទាំងឡើយ។មនុស្សយន្តរាំតោងបង្គោលនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយលោក Giles Walker ក្នុងគោលបំណងរុករកអ្វីថ្មីៗនិងអភិវឌ្ឍន៍ AI ឬ ប្រាជ្ញាសិប្បនិម្មិតឱ្យកាន់តែមានប្រសិទ្ធិភាពល្អប្រសើរឡើង។
លោក Giles Walker
យ៉ាងណាមិញ ម្ចាស់ក្លិបរាត្រីលោក Laurent Roue បាននិយាយថា មានភ្ញៀវខ្លះចាប់អារម្មណ៍មនុស្សយន្តនេះជាខ្លាំង ព្រោះពួកគេយល់ថា វាប្លែកភ្នែក និងស៊ីចស៊ី។ប៉ុន្តែក៏មានអ្នករាំតោងបង្គោលម្នាក់គឺអ្នកនាង Lexi បាននិយាយយ៉ាងជឿជាក់ថា មនុស្សយន្តគឺគ្មានថ្ងៃជំនួសអ្នករាំតោងបង្គោលពិតៗបាននោះទេ ព្រោះការងារនេះទាមទារផ្នែកស្រស់ស្អាត និងសិល្បៈពិតៗ ដែលមនុស្សយន្តធ្វើមិនបាន។ដូច្នេះប្រសិនបើលោកអ្នកជាពិសេសមិត្តៗបុរសមានឱកាសទៅលេងប្រទេសបារាំង ចង់ឃើញមនុស្សយន្តរាំតោងបង្គោលផ្ទាល់ភ្នែកនោះ លោកអ្នកអាចទៅក្លិបរាត្រី Strip Club Cafe (SC-Club) ក្នុងទីក្រុង Nantes បាន៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
មនុស្សយន្តរាំតោងបង្គោល
មនុស្សយន្តរាំតោងបង្គោល
លោក Giles Walker
មនុស្សយន្តរាំតោងបង្គោល
លោក Giles Walker