បុរសម្នាក់ប៊ិះនឹងស្លាប់ ក្រោយពីយកចង្កឹះរុកចូលក្នុងច្រមុះ

  • អង្គារ ០៣ កញ្ញា, ២០១៩ ១០:០៣
ចិន៖ ជាទូទៅ នៅពេលដែលយើងរមាស់ច្រមុះ យើងតែងយកម្រាមដៃញី ឬរុកជាដើម។ ប៉ុន្ដែសម្រាប់បុរសជនជាតិចិនម្នាក់នេះវិញប៊ិះនឹងស្លាប់ខ្លួនដោយសារយកចង្កឹះរុកចូលទៅក្នុងរន្ធច្រមុះ។ ហេតុការណ៍ចម្លែកនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងខេត្ត Hunan ប្រទេសចិន។ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានទៅហូបអាហារជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយកន្លែង។ ក្រោយពីហូបរួចរាល់ហើយ គាត់ចាប់ផ្ដើមរមាស់ច្រមុះ ភ្លាមៗនោះគាត់ក្រោកឈរ រួចក៏យកចង្កឹះទៅរុកចូលក្នុងរន្ធច្រមុះ។ ជាយថាហេតុ គាត់បានរអិលដួលទៅលើឥដ្ឋ បណ្ដាលឲ្យចង្កឹះនោះរុកចូលកាន់តែជ្រៅទៅ។
ចង្កឹះនៅក្នុងច្រមុះ
ចង្កឹះនៅក្នុងច្រមុះ
ប្រភពបានបន្ដថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់យកចង្កឹះចេញឲ្យលឿនបំផុត ព្រោះចង្កឹះនោះអាចនឹងប៉ះពាល់ដល់ក្បាល និងបណ្ដាលឲ្យស្លាប់បាន។យ៉ាងណាមិញ ចំពោះការវះកាត់គឺបានទទួលជោគជ័យ ចំណែកបុរសនោះត្រូវសម្រាកនៅមន្ទីរពេទ្យមួយ​រយៈ​សិនដើម្បីតាមដានមុខរបួស៕