ផ្លូវការហើយ!! Real Madrid យកបានជម្រើសជាតិបាំរាំងរូបនេះពី PSG

  • អង្គារ ០៣ កញ្ញា, ២០១៩ ១០:៣៣
អេស្ប៉ាញ៖ យោងតាមប្រភពពីអេស្ប៉ាញ Real Madrid បាននាំយកអ្នកចាំទីជម្រើសជាតិបារាំង Alphonse Areola ពីក្លិប Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
កីឡាករAlphonse Areola
Areola បានមកដល់កីឡដ្ឋាន Santiago Bernabeu និងធ្វើតេស្ដសុខភាពជាមួយ Real Madrid តាំងពីសប្ដាហ៍មុនមកម្ល៉េះ។ ការលេងនៅទឹកដីអេស្ប៉ាញរបស់ Areola ហាក់មិនមានអ្វីថ្មីនោះទេ ដោយរូបគេក៏ធ្លាប់លេងឲ្យ Villarreal អំឡុងរដូវកាល ២០១៥-២០១៦ ផងដែរ។ ការផ្ទេរ Areola មកកាន់រដ្ឋធានីរបស់ប្រទេសអេស្ប៉ាញនេះធ្វើឡើងដំណាលគ្នាដែលអ្នកចាំទី Keylor Navas ផ្លាស់ពី Real Madrid ទៅកាន់ PSG។
កីឡាករ Alphonse Areola
គួរបញ្ជាក់ផងដែរថា Areola ក៏ធ្លាប់បង្ហាញខ្លួននៅលើទីលានឲ្យក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំងបាន ៣ដង និងជាកីឡាករមួយរូបដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup ឆ្នាំ២០១៨ ផងដែរ៕