សាហាវណាស់លោកព្រះ!! វ៉ៃគ្នាទាល់តែសែងចេញពីសង្វៀនចឹងហ្មង (មានវីដេអូ)

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៣:១៨
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមកពីក្លិប Cambodian Top Team រហស្សនាមខ្លាចាស់ភ្នំដងរ៉ែក ចាន់ សំអាត បានប្រកួតឈ្នះកីឡាករថៃ ភេត ឡាំស៊ីន ដោយកីឡាករថៃបានបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២។
កីឡាករ ចាន់ សំអាត ឈ្នះការប្រកួត
ចាប់ផ្ដើមក្នុងទឹកទី១ កីឡាករទាំងពីរហាក់មិនសូវចេញអាវុធអ្វីដែលគួរឲ្យកត់សម្គាល់នោះទេដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ ស្រាប់តែចប់ទឹកទី១ កីឡាករថៃ ឡាំស៊ីន ស្រាប់តែរមួលសាច់ដុំភ្លាមៗ (រមួលក្រពើ) ហើយសម្រេចចិត្តបោះបង់ចោលការប្រកួត ដោយមិនអាចបន្តទៀតបាន និងត្រូវសែងចុះពីលើសង្វៀនតែម្ដង៕ចង់ឃើញការប្រកួតនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖