Fan Arsenal ប្រចាំស្រុកខ្មែរជាច្រើននាក់ ត្រៀមទទួលវត្តមានលោក Gilberto Silva វិរបុរស Arsenal!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៣:៤៣
ភ្នំពេញ៖ ការចុះផ្សាយកក្រើកស្រុកខ្មែរអំពីព័ត៌មានអំពីការមកដល់នៃតំណាងកិត្តិយសរបស់ក្លឹប Arsenal ជាពិសេសលោក Gilberto Silva វិរបុរស Arsenal  នឹងមកចុះកិច្ចព្រមព្រៀងក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី ៧ កញ្ញា ២០១៩ នេះ។ Fan Arsenal ជាច្រើននាក់មានគម្រោងត្រៀមបង្ហាញពីក្តីស្រលាញ់ ពេញចិត្ត និងគាំទ្រ Arsenal ក៏ដូចជាលោក Gilberto Silva វិរបុរស Arsenal តាមរយៈការទទួលដ៏កក់ក្តៅបំផុត។   
Fan Arsenal នៅប្រទេសខ្មែរ
​ លោក Gilberto Silva ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញពិសេស ពោលគឺអាចលេងបាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០០២ និងបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ ។តំណាងកិត្តិយសរបស់ក្លឹប ជាពិសេស Gilberto Silva វិរបុរស Arsenal នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ៩:២៥ នាទីយប់ ថ្ងៃទី ៦ កញ្ញានេះ ដែលនឹងមានគម្រោងការទទួលយ៉ាងកក់ក្តៅពីសំណាក់ Fan Arsenal ប្រចាំស្រុកខ្មែរជាច្រើននាក់ ជាពិសេសតំណាងក្រុមហ៊ុនស្រាបៀរ GANZBERG ផងដែរ ។យោងតាមការចុះផ្សាយយ៉ាងព្រោងព្រាតពីព័ត៌មានច្បាស់ការកន្លងមក រូបលោក Gilberto Silva វិរបុរស Arsenal មកភ្នំពេញក្នុងគោលបំណងចុះកិច្ចព្រមព្រៀងក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី ៧ កញ្ញា ២០១៩ នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។
Fan Arsenal នៅប្រទេសខ្មែរ
គួរបញ្ជាក់ផងដែរថា  Arsenal  គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសាល “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក” 
កីឡាករ Gilberto Silva
កីឡាករ Gilberto Silva
លិខិតអញ្ជើញ