Romelu Lukaku បានបង្ហោះសារជាច្រើននៅលើ Instagram របស់ខ្លួន បន្ទាប់ពីទទួលការរើសអើងជាតិសាសន៍នៅឯ Cagliari

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៣:២៤
អ៊ីតាលី៖ ខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Romelu Lukaku បានអំពាវនាវឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ធ្វើការជាមួយក្លិបនិងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបញ្ចប់ការរំលោភបំពានប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួតនេះបន្ទាប់ពីគាត់ត្រូវបានអ្នកគាំទ្រក្រុម Cagliari ធ្វើត្រាប់ដូចសត្វស្វាឌឺដង ក្នុងអំឡុងពេលទទួលជ័យជម្នះ ២ ទល់ ១ របស់ក្រុម Inter Milan លើក្រុម Cagliari ។
Lukaku បានសរសេររៀបរាប់លើ Instagram របស់ខ្លួនថា៖
គួរបញ្ជាក់ផងដែរថាអ្នកគាំទ្រ Cagliari ធ្លាប់មានប្រវត្តិមិនល្អនៃការរើសអើងជាតិសាសន៍ជាមួយ Moise Kean, Blaise Matuidi, Sulley Muntari និង Samuel Eto’o សុទ្ធតែបានទទួលការស្រែកច្រៀងឌឺដងស្រដៀងគ្នានៅក្នុងរដូវកាលថ្មីៗនេះ៕