ដំណឹងល្អសម្រាប់អ្នកចង់រៀន ចាប់ប្លង់ថតរូបស្អាតបែបលក្ខណៈអាជីព ដោយពុំចាំបាច់ចំណាយថវិកា!

ភ្នំពេញ៖ “ចេះមកពីរៀន មានមកពីរក គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍ ដូចគ្នានេះដែរ បើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុតត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាមគេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ ចំណុច ដែលអ្នកគួរយល់ដឹង ដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកាដូចខាងក្រោមនេះ៖ ១. ចែកប្លង់ថតចែកជាបី (Rule of Third):ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វមួយក្នុងចំណោមចំណុចប្រសព្វទាំងបួននៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដីឲ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេកជាបីនោះផងដែរ។
ចែកប្លង់ថតចែកជាបី(Rule of Third)
២. ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry):រូបភាពដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែកគួរឲ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។​ ដូច្នេះនៅពេលថតរូបអ្នកអាចព្យាយាមរកប្លង់ណាឲ្យថតចេញមកមានលក្ខណៈជាស៊ីមេទ្រី ពោលគឺស៊ីមេទ្រីបែបផ្ដេក ឬបញ្ឈរក៏បាន។
ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា(Symmetry)
៣. ប្រើប្រាស់ខ្សែបន្ទាត់ ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព (Leading Lines):អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើលពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុ ដែលជាប្រធានបទ (មុំ) សំខាន់ក្នុងរូបភាពរបស់អ្នក។ ខ្សែដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឲ្យច្នៃប្រឌិតប្រើប្រាស់វាបាន។
ប្រើប្រាស់ខ្សែបន្ទាត់(Leading Lines):
៤. ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក (Frame within Frame):ចុងបញ្ចប់ អ្នកអាចថតរូប​ ឫវត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះអាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសងខាង ឬ វត្ថុអ្វីក៏បានដែលមើលទៅអាចមានរាងចតុកោណកែង ឬការ៉េជាដើម។  
ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក(Frame within Frame)
តោះដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ឬ Page Facebook ផ្លូវការរបស់ OPA៖ https://www.facebook.com/oppoacademykh/គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពីការថតរូប ដែលហៅកាត់ថា OPA របស់ក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ គន្លឹះថ្មីៗស្តីពីការថតរូបភាពស្អាត ដល់អ្នកមិនទាន់ចេះ ឬចេះថតរូបស្ទើរៗ តាមរយៈវីដេអូបង្រៀនខ្លីៗស្តីពីគន្លឹះសំខាន់ៗក្នុងការថតរូបស្អាតដោយអ្នកថតរូបអាជីព ដូច្នេះនៅចាំអីទៀត សូមតាមដានជាមួយនឹង Page OPA ទាំងអស់គ្នា៕