ជឿជាក់ណាស់! Wawwa ចាប់ផ្តើមបង្អួតភាពស៊ិចស៊ី ព្រោះតែមូលហេតុបែបនេះ!

ថៃ៖ ដូចជាស្ងាត់មុខមួយរយៈធំពីវិថីសិល្បៈ សម្រាប់តារាសម្តែងរាងតូចច្រឡឹងនាង Wawwa Nichari ដោយនាងមានភាពមមាញឹកខ្លាំងជាមួយមុខជំនួញផ្ទាល់ខ្លួន និងត្រូវទៅរៀនបន្ថែមនៅក្រៅប្រទេសផងដែរ។ បើទោះបីជាបាត់មុខពីការសម្តែងក៏ពិតមែន ប៉ុន្តែ Wawwa តែងតែផុសរូបថ្មីៗពីជីវិតប្រចាំថ្ងៃរបស់នាងឲ្យអ្នកគាំទ្រតាមដានជានិច្ច។ ជាពិសេសមួយរយៈក្រោយនេះសង្កេតឃើញ តារាស្រីវ័យ២៨ឆ្នាំរូបនេះដូចជាមានការប្រែប្រួលជាងមុន ជាមួយការតែងខ្លួន ព្រោះឃើញថានាងតែងផុសរូបបង្អួតរាងស៊ិចស៊ី នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដែលពីមុនមកនាងមិនសូវផុសបែបនេះនៅក្នុងបណ្តាញសង្គមនោះទេ។ ទន្ទឹមនឹងនេះផងដែរ Wawwa បានផ្តល់បទសម្ភាសន៍ជាមួយវេបសាយព័ត៌មានមួយ និយាយពីការងារក្នុងវិស័យសិល្បៈយ៉ាងដូច្នោះថា​៖ជាមួយគ្នានេះ  Wawwaថែមទាំងនិយាយពីមូលហេតុដែលនាងស៊ិចស៊ីជាងមុន ផងដែរថា៖ដោយឡែក បើនិយាយពីរឿងបេះដូងវិញ ស្អាតដូចWawwaបែបនេះ ច្បាស់ណាស់នាងមិននៅទំនេរនោះទេ។ ព្រោះពេលនេះនាងរកបានមនុស្សត្រូវចិត្តហើយ​ ទាំងថែមជាអ្នកនៅក្រៅវិថីសិល្បៈទៀតផង៕​សូមទស្សនារូបភាពខាងក្រោម៖  
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa
Wawwa