អុញនោះ! ម្ដាយរបស់ Heechul ក្រុម Super Junior បង្ហើបថាតារាស្រីម្នាក់នេះជា Crush ថ្មីរបស់កូនប្រុស

កូរ៉េខាងត្បូង ៖ ថ្មីៗនេះតារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុម ក្រុម Super Junior គឺ Heechul និងម្តាយរបស់លោក បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយ មានឈ្មោះថា My Little Old Boy ដែលជាកម្មវិធីអនុញ្ញាតឲ្យម្តាយរបស់តារាល្បី ឡើងមកនិយាយពីជីវិតប្រចាំថ្ងៃរបស់កូនៗ។ នៅក្នុងកម្មវិធី ម្ដាយរបស់ Heechul បាននិយាយថា កូនប្រុសរបស់ខ្លួនចូលចិត្តតាមដានរឿងចិនណាស់មួយរយៈនេះ គឺរឿង Heavenly Sword and the Dragon Slaying Saber ជារឿងដែលទើបតែចេញផ្សាយ នៅដើមឆ្នាំ ២០១៩ នេះ។ ម្ដាយរបស់ Heechul បានបន្តថា នៅពេលដែលកូនប្រុសរបស់គាត់មើលរឿងនេះ កូនប្រុសរបស់គាត់តែងតែសម្លឹងមើលទៅតួឯកស្រី ហើយញញឹមមិនឈប់។ នៅពេលដែលអ្នកផ្ទះបង្អាប់ថា លោកមើលទៅនាងដូចជាក្មេងប្រុសម្នាក់ ទៅមើលស្នេហ៍គ្រាដំបូងរបស់ខ្លួន ពេលនោះ Heechul ស្រាប់តែញញឹមម្ដងទៀត ហើយលើកជាសំណួរថា តើនាងមិនស្អាតទេឬយ៉ាងម៉េច? ក្នុងន័យនេះ លោកចង់សំដៅដល់ លោកមើលនាងរហូតព្រោះតែនាងស្អាត ប៉ុន្តែលោកនៅតែមិនអាចបញ្ឈប់អាការៈអឹមអៀនបានឡើយ។តួឯកស្រីដ៏ស្រស់ស្អាតម្នាក់នេះ គ្មានអ្នកណាផ្សេងទេ គឺតារាសម្ដែងស្រីជនជាតិចិន Zhu Xudan៕ចង់ដឹងថាតើនាងស្រស់ស្អាតប៉ុណ្ណានោះ តោះមកទស្សនារូបភាពខាងក្រោម ៖
រូបភាព Heechul
រូបភាព Heechul និង Zhu Xudan
រូបភាពZhu Xudan
រូបភាព Zhu Xudan
រូបភាព Zhu Xudan