Gilberto Silva វីរបុរស Arsenal នឹងមកប្រគល់ពានដោយផ្ទាល់ ដល់ក្រុមបាល់ទាត់ជ័យលាភី GANZBERG CUP 2019!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៤:២១
ភ្នំពេញ៖​ ដំណើរស្វែងរកម្ចាស់ពានទឹកប្រាក់ 15,000 ដុល្លារ ប្រចាំរដូវកាលអធិរាជវាលស្មៅ GANZBERG CUP 2019 បានមកដល់វគ្គផ្តាច់ព្រាត់ ក្រុមខ្លាំងទាំងពីរ រួមមាន KiridongRek Fc ប្រកួតជាមួយ Downtown Fc នៅថ្ងៃអាទិត្យ ទី 8 កញ្ញា សប្តាហ៍នេះ។  ពិតជាពិសេសហួសស្មាន ពានរង្វាន់អធិរាជវាលស្មៅ GANZBERG CUP 2019 រដូវកាលនេះ គឺប្រគល់ដោយផ្ទាល់ដោយលោក Gilberto Silva វីរបុរស Arsenal ទៀតផង។
វីរបុរសបាល់ទាត់Gilberto Silva
វីរបុរសបាល់ទាត់ Gilberto Silva តំណាងឱ្យក្លឹបកាំភ្លើងធំ Arsenal ដែលបានចុះកិច្ចចុះកិច្ចព្រមព្រៀងក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG កាលពីថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
វីរបុរសបាល់ទាត់Gilberto Silva
គួរបញ្ជាក់ផងដែរថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”
GANZBERG CUP 2019
GANZBERG CUP 2019
GANZBERG CUP 2019
GANZBERG CUP 2019
GANZBERG CUP 2019