ស្ត្រីចម្លែកម្នាក់ យកកាំបិតដើរឆូតមុខក្មេងនៅទីសាធារណៈ (មានវីដេអូ)

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៣:៤៧
ចចជី៖ ក្មេងពីរនាក់កំពុងដើរលើចិញ្ចើមផ្លូវសាធារណៈជាមួយឪពុកម្ដាយ ស្រាប់តែមានស្ត្រីចម្លែកម្នាក់កាន់កាំបិតមកចាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងប្រទេស ចចជី។យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់កំពុងដើរកាន់ដៃម្ដាយ ក៏មានស្ត្រីចម្លែកម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានដើរមកជិតរួចយកកាំបិតទៅឆូតលើមុខក្មេងប្រុសនោះ។ បន្ទាប់មក នាងក៏ស្ទុះរកទៅចាក់ក្មេងស្រីម្នាក់ទៀត ដែលកំពុងកាន់ដៃឪពុក ប៉ុន្ដែឪពុកទាញកូនស្រីគេចចេញទាន់។ បុរសជាឪពុកបានផ្ទុះកំហឹង ដេញតាមពីក្រោយស្ត្រីចម្លែកនោះ ប៉ុន្ដែត្រូវដកថយវិញ ដោយសារនាងកាន់កាំបិតតម្រង់ទៅលោក។
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ប្រភពបានឲ្យដឹងដែរថា ក្រោយពីកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះរងរបួសស្នាមឆូតត្រង់ច្រមុះនិងថ្ពាល់ ចំណែកក្មេងស្រីមិនមានរបួសទេ។ ឪពុកម្ដាយរបស់ក្មេងរងគ្រោះទាំងពីរបាននិយាយថា ពួកគេមិនដែលស្គាល់ ឬជួបស្ត្រីចម្លែកម្នាក់នោះពីមុនមកទេ។ យ៉ាងណាមិញ ស្ត្រីចម្លែកនោះត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ សម្រាប់មូលហេតុដែលនាងធ្វើដូច្នេះ ខាងប៉ូលិសក៏មិនទាន់បានដឹងច្បាស់ដែរ៕ 
ស្ត្រីចម្លែកនោះត្រូវបានចាប់ខ្លួន
សូមទស្សនាវីដេអូខាងក្រោម៖