បារាំងកោះហៅកីឡាករវ័យក្មេង Arsenal ម្នាក់មកជំនួស Pogba ក្នុងក្រុមជម្រើសជាតិព្រោះមូលហេតុមួយ

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៤:៤០
បារាំង៖ ខ្សែបម្រើរបស់កាំភ្លើងធំ Arsenal កីឡាករ Matteo Guendouzi ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងឈុតធំលើកដំបូង ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ EURO ២០២០។
កីឡាករMatteo Guendouzi
ការកោះហៅខ្សែបម្រើវ័យ ២០ឆ្នាំរូបនេះដើម្បីមកជំនួសកន្លែងរបស់ Paul Pogba ដែលមានបញ្ហារបួស។ បើតាមការឲ្យដឹងពីគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps កីឡាករ Pogba មានបញ្ហារបួសខ្មងជើងអំឡុងការប្រកួតរវាង Manchester United និង Southampton កាលពីថ្ងៃសៅរ៍កន្លងទៅ។
កីឡាករPaul Pogba
ក្រៅពី Pogba នៅមានកីឡាករជួរមុខ ៣រូបទៀតដែលមិនត្រូវបានកោះហៅ រួមមាន Aymeric Laporte, Ousamne Dembele និង Kylian Mbappe ដែលពួកគេទាំងបីរូបនេះសុទ្ធតែមានបញ្ហារបួស។ គួរបញ្ជាក់ផងដែរថា ម្ចាស់ជើងឯក World Cup 2018 ក្រុមជម្រើសជាតិបារាំង នឹងត្រូវប្រកួតវគ្គជម្រុះ Euro 2020 ជាមួយ អាល់បានី នៅថ្ងៃអងសៅរ៍នេះ រួចនឹងត្រូវបន្តទៅតទល់ជាមួយ អង់ដូរ៉ា នៅថ្ងៃអង្គារ៍សប្ដាហ៍ក្រោយ៕