អស្ចារ្យណាស់! ពានរង្វាន់ 15,000​ ដុល្លារ GANZBERG CUP 2019 លើកនេះប្រគល់ដោយផ្ទាល់ពី Gilberto Silva វីរបុរស Arsenal!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:៣០
ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេលច្រើនខែ មកដល់សប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយ ក៏ដូចជាការស្វែងរកម្ចាស់ពានប្រចាំរដូវកាល GANZBERG CUP 2019 ផងដែរ។ ក្រុមខ្លាំងទាំងពីររួមមាន KiridongRek Fc ប្រកួតជាមួយ Downtown Fc នៅថ្ងៃអាទិត្យទី 8 កញ្ញាសប្តាហ៍នេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ពានរង្វាន់អធិរាជវាលស្មៅ GANZBERG CUP 2019 លើកនេះ គឺប្រគល់ដោយផ្ទាល់ពីសំណាក់លោក Gilberto Silva វីរបុរស Arsenal ទៀតផង។
កីឡាករលោកGilberto Silva
វីរបុរសបាល់ទាត់ Gilberto Silva តំណាងឱ្យក្លឹបកាំភ្លើងធំ Arsenal ដែលបានចុះកិច្ចចុះកិច្ចព្រមព្រៀងក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG កាលពីថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”
កីឡាករលោក Gilberto Silva
GANZBERG CUP 2019
GANZBERG CUP 2019
GANZBERG CUP 2019