មុងជ្រលក់ថ្នាំមួយ អាចជួយជីវិតបានច្រើននាក់ ទោះភ្លៀងក៏មកទទួលយកឲ្យបានដែរ!

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:២៤
ភ្នំពេញ៖ យើងដឹងហើយថា មុងជ្រលក់ថ្នាំជាមុងមួយប្រភេទ ដែលគ្មានលក់លើទីផ្សាទេ ហើយមុងនេះអាចជួយជីវិតមនុស្សឲ្យជៀសផុតពីជម្ងឺដ៏កាចសាហាវបានពីរប្រភេទគឺ ជម្ងឺគ្រុនឈាម និងជម្ងឺគ្រុនចាញ់។ព្រោះតែមុងជ្រលក់ថ្នាំមានគុណសម្បត្តិដ៏អស្ចារ្យដូចនេះហើយ ទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការជាមួយសាលាក្រុងភ្នំពេញ និងក្រសួងសុខាភិបាល ធ្វើកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញតែម្ដង ដែលមានទីតាំងនៅ ស្តាតអូឡាំពិកចំថ្ងៃទី២ កន្លងមកនេះ នៅវិទ្យាល័យច្បារអំពៅ ថ្ងៃទី៤ និងនៅវិទ្យាល័យជម្ពូរវ័ន ថ្ងៃទី៥ ខែកញ្ញានេះ។ ចំពោះនៅថ្ងៃទី៣ ខែកញ្ញា នេះ កម្មវិធីចែកមុងជ្រលក់ថ្នាំនៅសួនច្បារឬស្សីកែវ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ទោះជាមេឃភ្លៀងយ៉ាងណាក៏ដោយ។
កម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមចែកមុងជ្រលក់ថ្នាំរបស់ហ្វ្រេសស៊ី
ប្រជាពលរដ្ឋជាច្រើនមានទឹកមុខញញឹមញញែមក្រោមដំណក់ភ្លៀង គឺពួកគាត់បានឲ្យយើងដឹងថាគាត់មកទទួលមុងនេះ ដើម្បីយកទៅចងដេក ព្រោះគាត់មិនចង់ឲ្យកូនចៅគាត់កើតជម្ងឺគ្រុនឈាមទេ ពេលកើតម្ដងៗមិនស្រួលទេ ហើយចំណាយអស់ច្រើនទៀត ណាមួយមុងនេះគ្មានលក់នៅទីផ្សារទេ អ៊ីចឹងហើយគឺត្រូវតែមកយកឲ្យបានពីទឹកផ្លែឈើ ហ្វ្រេសស៊ី។ នេះពិតជាទឹកចិត្តឪពុកម្ដាយមិនអាចកាត់ថ្លៃមែន ដើម្បីកូនចៅទោះមានភ្លៀងធ្លាក់យ៉ាងណាក៏មកចូលរួមទទួលមុងជ្រលក់ថ្នាំពីទឹកផ្លែឈើហ្វ្រេសស៊ីដែរ៕