ប្លែកទៀតហើយអាយដល! HyunA តែងខ្លួនស្ទាយ៍ថ្មី ជាមួយម៉ូតសក់ក្រញាញ់ មើលលែងចង់ស្គាល់!

កូរ៉េខាងត្បូង៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយថា HyunA ជាតារាចម្រៀងស្រីមួយរូបដែលមានចូលចិត្តលេងខ្លួនស៊ិចស៊ី និងមានស្ទាយ៍ខុសពីគេជានិច្ច។ ទៀតសោតមិនត្រឹមតែការតែងខ្លួនទេ​ សូម្បីតែពេលសម្តែងនៅលើឆាក ឬក៏ពេលថតរូបក្តី នាងតែងតែមានអ្វីដែលថ្មី ប្លែកៗមិនដែលជាន់គ្នា។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ HyunA បានផុសរូប និងវីដេអូនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រមានការស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីបានឃើញនាងតែងខ្លួនក្នុងសភាពបែបនេះ។ ដោយនាងបានស្លៀករ៉ូបខ្ត្លីត្រឹមជង្គង់ ហើយពាក់អាវក្រៅពីលើដែលស្រដៀងនឹងស្ទាយ៍តែងខ្លួនបែបនារីវ័យចំណាស់។ ប៉ុន្តែធ្វើដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ ម៉ូតសក់ក្រញាញ់សំពោង រញ៉េរញ៉ៃតែម្តង។ យ៉ាងណាមិញមិនដឹងច្បាស់នោះទេថា នាងតែងខ្លួនបែបនេះព្រោះត្រូវថតកម្មវិធី ឬយ៉ាងណានោះទេ។ ម្យ៉ាងវិញទៀតនាងដូចជាមានភាពជឿជាក់ខ្លាំង ហើយថែមទាំងបានដើរចេញទៅទីសាធារណៈដើម្បីទិញអាហារនាពេលរាត្រី ដោយមិនខ្វល់ពីអ្វីទាំងអស់ទៀតផង៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖  
HyunA
HyunA
HyunA
HyunA ជាមួយស្ទាយ៍សក់ថ្មី
HyunA ជាមួយស្ទាយ៍សក់ថ្មី
HyunA ជាមួយស្ទាយ៍សក់ថ្មី
HyunA ជាមួយស្ទាយ៍សក់ថ្មី
HyunA ជាមួយស្ទាយ៍សក់ថ្មី
HyunA ជាមួយស្ទាយ៍សក់ថ្មី