កូនមួយហើយ Ning Panita នៅថតស្ទីលស៊ិចស៊ីបែបនេះទៀត ស៊ីអារម្មណ៍ហ្វេនសាហាវ

ថៃ៖ អ្នកនាង Ning Panita​ ដែលប្រិយមិត្តរាល់គ្នា បានស្គាល់តាមរយៈ ការសម្ដែងខ្សែភាពយន្តជាតួអង្គឆ្នាស់ឆ្នើម ថែមទាំងជាពិធីការិនី ដ៏មានប្រជាប្រិយភាព មួយរួបផងដែរ។លើសពីនេះ ទោះជាតារាស្រីរូបនេះ បានរៀបការ និងមានកូនស្រីរួចក៏ដោយ តែសន្ទុះនៃការគាំទ្រ ពីទស្សនិកជននូវតែ មានដដែល។ ជាពិសេស បើនិយាយពីរូបសម្ផស្សវិញ មានភាពស្រស់ស្អាត និងទាក់ទាញ មិនចាញ់ក្រមុំៗប៉ុន្មានទេ។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Ning Panita បានបង្កភាពភ្ញាក់ផ្អើលដល់ ហ្វេនៗក្នុងបណ្ដាញសង្គមសារជាថ្មី តាមរយៈរូបភាពមួយសន្លឹក ក្នុងស្ទីលយ៉ាងប្លែកភ្នែក។ ក្នុងនោះដែរ នាងបានតុបតែងខ្លួនក្នុងឈុតរ៉ូប ពណ៌ក្រហម វាលក្លៀកបង្ហាញសាច់ និងមានឆែក បញ្ចេញសាច់ភ្លៅសខ្ចី អង្គុយលើឡាន ក្នុងទឹកមុខយ៉ាងស៊ីអារម្មណ៍តែម្ដង។ដោយឡែក មានហ្វេនៗជាច្រើន បានបញ្ចេញមតិសរសើរពី អ្នកម្ដាយកូនមួយរូបនេះគ្រប់គ្នា ដែលចេះលេងខ្លួន បានយ៉ាងកាលីប ហាយសូរបែបនេះ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Ning Panita
Ning Panita
Ning Panita និងកូនស្រី
Ning Panita ក្នុងឈុតស៊ិចស៊ី ស៊ីអារម្មណ៍