ថាYoshi ទៅកែភេទហើយក្លាយជាស្រីស្អាត មកមើលមិត្តភក្តិនាងវិញ ក៏ស្អាតមិនចាញ់គ្នាដែរ!

ថៃ៖ បើគិតទៅមកទល់ពេលនេះ គឺរយៈពេលជាង១ឆ្នាំហើយ ដែលបវរកញ្ញភេទទី៣ប្រចាំឆ្នាំ២០១៨ «Miss International Transgender 2018» ទាំងពីរដួងនេះ គឺកញ្ញា Yoshi Rinrada និងកញ្ញា Huong Giang បានស្គាល់គ្នា ហើយគេក៏ចាប់អារម្មណ៍ឃើញថា បើទោះបីជាកម្មវិធីប្រកួតនេះបានបញ្ចប់ទៅហើយក្តី ប៉ុន្តែអ្នកទាំងពីរក៏នៅតែបន្តស្រលាញ់រាប់អានគ្នា ជាមិត្តភក្តិជិតដិតផងដែរ។ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះផងដែរ គេបានប្រទះឃើញថា តារាភេទទី៣ល្បីឈ្មោះប្រចាំប្រទេសថៃ កញ្ញ Yoshi ជាមួយនឹងកញ្ញា Huong Giang ដែលជាតារាភេទទី៣ល្បីឈ្មោះប្រចាំប្រទេសវៀតណាមរូបនេះ បានណាត់ជួបគ្នា ចំណាយពេលដើរលេងជជែកគ្នា ក៏ដូចជាញុំាអាហារពេលល្ងាចជុំគ្នាយ៉ាងសប្បាយរីករាយ ថែមទៀតផងដែរ។មិនតែប៉ុណ្ណោះ តារាភេទទី៣ដ៏ស្រស់ស្អាតទាំងពីរដួងនេះ ថែមទាំងបានបង្ហោះរូបថតស្និទ្ធស្នាលមួយចំនួន នៅលើគណនីទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍មិនស្ទើរនោះទេ ចំពោះសម្រស់ដ៏ស្រស់ស្អាតទាក់ទាញមិនចាញ់គ្នារបស់អ្នកទាំងពីរ។ជាការពិតណាស់ បើទោះបីជាពួកគេគឺជានារីកែភេទយ៉ាងណាក្តី ប៉ុន្តែអាចនិយាយបានថា សម្រស់របស់ពួកគេពិតជាស្រស់ស្អាតខ្លាំងជាងមនុស្សស្រីទៅទៀត ជាមួយនឹងស្បែកសស្អាតម៉ត់រលោង រាងស្លីម ទម្រង់មុខតូចច្រមុះស្រួចCute គួរឲ្យស្រលាញ់ រហូតធ្វើឲ្យមហាជនលាន់មាត់មិនសរសើរ និងលួចច្រណែនពីសម្រស់របស់ពួកគេមិនបាន ថែមទៀតផងដែរ៕
Huong Giang និង Yoshi ណាត់ជួបដើរលេងជាមួយគ្នា
Huong Giang និង Yoshi ណាត់ជួបដើរលេងជាមួយគ្នា
Huong Giang និង Yoshi ណាត់ជួបដើរលេងជាមួយគ្នា
Huong Giang និង Yoshi
Huong Giang និង Yoshi
Huong Giang និង Yoshi
Huong Giang និង Yoshi
Huong Giang និង Yoshi
Huong Giang និង Yoshi
Huong Giang មុននិងក្រោយកែភេទ
Yoshi មុននិងក្រោយកែភេទ