ក្ដៅៗ!! Ronaldo ផ្ដួល Joao Felix និង Bernardo Silva ឈ្នះពានរង្វាន់មួយជាលើកទី១០ សម្រាប់ខ្លួន

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៤:៤៩
ព័រទុយហ្គាល់៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្តប្រវត្តិសាស្រ្តរបស់ខ្លួន ដោយបានឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ព័រទុយហ្គាល់ជាលើកទី១០។
កីឡាករCristiano Ronaldo
ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo បានឈ្នះពានរង្វាន់មួយនេះតាំងពីឆ្នាំ ២០០៧ មកម៉្លេះដោយដកតែឆ្នាំ ២០១០ និង ២០១៤ ទេដែលពានរង្វាន់មួយគ្រងដោយកីឡាករ Simao និង Pepe។
កីឡាករ Cristiano Ronaldo (ឆ្វេង)
Ronaldo បានយកឈ្នះមិត្តរួមជាតិ Joao Felix, Bernardo Sivla, Bruno Fernandes និង Ruben Neves ដើម្បីឈ្នះពានរង្វាន់មួយនេះសម្រាប់ឆ្នាំ ២០១៩។ សមិទ្ធផលរបស់ Ronaldo ជាមួយក្លិបកាលពីរដូវកាលមុន គឺបានជួយសេះបង្កង់ Juventus ឲ្យគ្រងតំណែងជើងឯកជាលើកទី៨ ជាប់គ្នា។ ក្រោយខកខានឈ្នះពានកីឡាករល្អប្រចាំឆ្នាំនៅទ្វីបអឺរ៉ុប Cristiano Ronaldo នឹងត្រូវប្រជែងពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនៅលើពិពភលោក (THE BEST FIFA MEN’S PLAYER) ជាមួយខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Lionel Messi ខណៈការប្រកាសលទ្ធផលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញានេះនៅទីក្រុង Milan ប្រទេសអ៊ីតាលី៕
បេក្ខភាពចុងក្រោយទាំង ៣ពានរង្វាន់THE BEST FIFA MEN’S PLAYER