ជាមិត្តនឹងគ្នាយូរហើយ! Ha Sung Woon ទើបតែដាច់ចិត្តទម្លាយពីអត្តចរិតពិតនៅក្រោយឆាករបស់ Jimin

កូរ៉េខាងត្បូង ៖ ថ្មីៗនេះតារាប្រុសល្បីឈ្មោះ Ha Sung Woon បាននិយាយអំពីមិត្តភាពរបស់លោក ជាមួយតារាប្រុសល្បីៗជាច្រើន នៅក្នុងកម្មវិធី Late Night Idol របស់ Naver។ក្នុងអំឡុងពេលកម្មវិធី Ha Sung Woon ត្រូវតម្រូវឲ្យហៅទូរស័ព្ទទៅកាន់មិត្តភក្តិ ហើយធ្វើយ៉ាងណាក៏បាន ឲ្យតែទទួលបានពាក្យថា «ខ្ញុំស្រលាញ់អ្នក» ពីមិត្តរបស់ខ្លួន។ ភ្លាមៗនោះ Ha Sung Woon បានធ្វើការហៅទូរស័ព្ទទៅកាន់ Jimin សមាជិកក្រុម BTS ហើយលោកបាននិយាយថា «Jimin ហា៎ ខ្ញុំស្រលាញ់ឯង»។ Jimin ស្រាប់តែតបមកវិញភ្លាមៗថា «ខ្ញុំស្រលាញ់ឯងដូចគ្នា»។បន្ទាប់ពីបេសកម្មបានបញ្ចប់ Ha Sung Woon បានបន្តនិយាយអំពី Jimin ដោយលោកបានបង្ហើបថា Jimin ជាមិត្តតែម្នាក់ដែលលោកស្រលាញ់ និងខ្វាយខ្វល់បំផុត។ វាជាការពិត Jimin មិនត្រឹមតែជាមិត្តប៉ុណ្ណោះទេ ថែមទាំងជាសិស្សច្បងរបស់ Ha Sung Woon ផងដែរ។ Ha Sung Woon បង្ហើបទៀតថា មិនថានៅលើកញ្ចក់ទូរទស្សន៍ រឺក្នុងជីវិតពិតនោះទេ Jimin ដែលលោកស្គាល់គឺជាមនុស្សដែល ពោរពេញដោយសេចក្តីស្រលាញ់ ភាពកក់ក្តៅ និងសប្បុរសធម៌ក្នុងចិត្តជានិច្ច។ សម្រាប់លោក Jimin គឺជាមនុស្សដែលពូកែបំផុត។ ទោះបីជាមិត្តនឹងគ្នា ប៉ុន្តែ Ha Sung Woon និយាយថា លោកបានរៀនសូត្រច្រើនយ៉ាងណាស់ពី Jimin៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពHa Sung Woon
រូបភាព Ha Sung Woon និង Jimin
រូបភាព Ha Sung Woon និង Jimin
រូបភាព Ha Sung Woon និង Jimin
រូបភាព Ha Sung Woon និង Jimin
រូបភាព Ha Sung Woon និង Jimin
រូបភាព Ha Sung Woon និង Jimin