Camila បង្ហាញខ្លួនយ៉ាងស៊ិចស៊ី បន្ទាប់ពីShawn Mendes បានបញ្ជាក់ពី ទំនាក់ទំនងរវាងពួកគេទាំងពីរ

អាមេរិក៖ ក្នុងពេល​ថ្មីៗ​នេះ​ គេ​បាន​ប្រទះ​ឃើញ​Camila នៅក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិJohn F Kennedy ដែល​ស្ថិតក្នុង​ទីក្រុងញូយ៉ក ជាមួយ​រ៉ូបវាល​ពណ៌សលាយ​ខ្មៅ ក្រវិល​ធំៗ រួម​នឹង​ស្បែកជើងប៉ាតាពណ៌ស យ៉ាងស្រស់ស្រាយ​។ ជាក់ស្តែង​បន្ទាប់​ពី​ធ្វើ​ឲ្យ ​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក​ មាន​ចម្ងល់​នៅ​ទំនាក់ទំនង​ដ៏ស្អិតរមួត​រវាង​អ្នកទាំង​ពីរ​រួច​មក​ ក្នុងពេល​ថ្មី​ៗ​នេះ​Mendes បាន​ចេញ​មុខ​បញ្ជាក់​ថារូបគេ​និងម្ចាស់បទ«Havana» ​គឺពិតជា​កំពុង​តែមាន ​ទំនាក់ទំនង​ជាមួយ​គ្នា​ពិតមែន​។ គួរ​បញ្ជាក់​ផងដែរថា អ្នក​ទាំងពីរ​​ធ្លាប់​បានសហការ ​ជាមូយ​គ្នាម្តងរួច​មក​ហើយក្នុង​បទ«​I Know What You Did Last Summer» ​កាល​ពីឆ្នាំ​២០១៥។ ហើយ​ពួកគេ​ក៏​ចាប់​ផ្តើម​ស្គាល់គ្នា​ ចាប់តាំង​ពីពេល​នោះ​មក​ផងដែរ។ ក៏​ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា របស់ពួកគេ​ទាំងពីរទើបតែ ចាប់ផ្តើម​នៅ​ពេលដែល​បាន ​សហការគ្នាជា​លើក​ទី​២​ក្នុង​បទ​​​​​​​​señorita នេះ​តែប៉ុណ្ណោះ៕
Camila និងMendes
Camila និងMendes
Camila និងMendes
Camila និងMendes
Camila និងMendes
Camila និងMendes
Camila និងMendes
Camila នៅក្នុងប្រលានយន្តហោះ
Camila នៅក្នុងប្រលានយន្តហោះ