កីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនាពេលបច្ចុប្បន្ន ចំណាត់ថ្នាក់លេខ១ មិនមែន Ronaldo និង Messi នោះទេ តែជា...

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៥:៥១
បរទេស៖ កីឡាករបាល់ទាត់អាចរកប្រាក់ឈ្នួលរាប់រយរាប់ពាន់ផោនរាល់សប្តាហ៍។ នេះជាកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ១០ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។1)    Faiq Bolkiah (Leicester City)ទ្រព្យសម្បត្តិសរុប ២០ពាន់លានដុល្លារ។ ប្រធានក្រុមជម្រើសជាតិប្រ៊ុយណេទទួលបានប្រាក់ឈ្នួលសប្តាហ៍តិចតួច (មួយពាន់ដុល្លារ) នៅ Leicester City ពិតមែន តែគាត់ជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាងគេដោយសារគាត់ជាកូនប្រុសរបស់ ព្រះអង្គម្ចាស់ Jefri Bolkiah​ នៃប្រទេសប្រ៊ុយណេនិងក្មួយប្រុសរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Hassanal Bolkiah ។
Faiq Bolkiah (Leicester City)
2)    Cristiano Ronaldo (Juventus)ឈ្នួលនឿយហត់មួយអាទិត្យរកបានប្រមាណ៦សែនដុល្លារ ។ ទ្រព្យសម្បត្តិសរុបនាពេលបច្ចុប្បន្នចំនួន ៤៥០លានដុល្លារ ដោយរកចំណូលបានមកពី អ្នកឧបត្ថម្ភ (Sponsor) ការលក់សំលៀកបំពាក់ពីយីហោ CR7 និងការបណ្ដាក់ទុនធ្វើជំនួញផ្សេងៗទៀត។
Cristiano Ronaldo (Juventus)
3)    Lionel Messi (Barcelona)ឈ្នួលនឿយហត់មួយអាទិត្យរកបានប្រមាណជាង៦សែនដុល្លារ។ ទ្រព្យសម្បត្តិសរុបនាពេលបច្ចុប្បន្នចំនួន ៤០០លានដុល្លារ ដោយរកចំណូលផ្សេងៗទៀតបានមកពីអ្នកឧបត្ថម្ភ (Sponsor) ពីយីហោ Addidas។
Lionel Messi (Barcelona)
4)    Zlatan Ibrahimovic (LA Galaxy)ឈ្នួលនឿយហត់រកបានប្រមាណ១៣ម៉ឺនដុល្លារក្នុង១សប្ដាហ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុប១៩០លានដុល្លារ។
Zlatan Ibrahimovic (LA Galaxy)
5)    Neymar (PSG)ឈ្នួលនឿយហត់រកបានប្រមាណ៥២ម៉ឺនដុល្លារក្នុង១សប្ដាហ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៨៥លានដុល្លារ ដោយរកចំណូលផ្សេងៗទៀតបានមកពី Sponsor និង ការងារប្រព័ន្ធផ្សព្វផ្សាយ។
Neymar (PSG)
6)    Wayne Rooney (Derby County)ឈ្នួលនឿយហត់មួយអាទិត្យរកបានប្រមាណជាង ១,៦៣៤ដុល្លារ។ ចំណែកឯទ្រព្យសម្បត្តិសរុបចំនួន១៦០លានដុល្លារ។
Wayne Rooney (Derby County)
7)    Gareth Bale (Real Madrid)ឈ្នួលនឿយហត់រកបានប្រមាណ២៨ម៉ឺនដុល្លារក្នុង១សប្ដាហ៍ ជាមួយនិងទ្រព្យសម្បត្តិសរុប១២៥លានដុល្លារ។
Gareth Bale (Real Madrid)
8)    Andres Iniesta (Vissel Kobe)ឈ្នួលនឿយហត់មួយអាទិត្យរកបានប្រមាណ៥៧ម៉ឺនដុល្លារ។​ ចំណែកឯទ្រព្យសម្បត្តិសរុបចំនួន១២០លានដុល្លារ។
Andres Iniesta (Vissel Kobe)
9)    Eden Hazard (Real Madrid)ឈ្នួលនឿយហត់រកបានប្រមាណ១៩ម៉ឺនដុល្លារក្នុង១សប្ដាហ៍ ជាមួយនិងទ្រព្យសម្បត្តិសរុប១០០លានដុល្លារ។ ដោយរកចណូលផ្សេងៗទៀតបានមកពី Sponsor និង ការងារប្រព័ន្ធផ្សព្វផ្សាយ។
Eden Hazard (Real Madrid)
10)  Paul Pogba (Manchester United)ប្រាក់ពលកម្មរកបានប្រមាណ៣៥ម៉ឺនដុល្លារក្នុង១សប្ដាហ៍ ជាមួយនិងទ្រព្យសម្បត្តិសរុប៨៥លានដុល្លារ ដោយរកចណូលផ្សេងៗទៀតបានមកពី Sponsor ពីយីហោ Addidas និង ការងារប្រព័ន្ធផ្សព្វផ្សាយ។
Paul Pogba (Manchester United)