Taemin ធ្វើឲ្យហ្វេនញាប់ញ័រចិត្តមិនតិចទេ ដោយសារតែរូបភាព និងវីដេអូនេះ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Taemin សមាជិកក្រុម SHINee បានបង្ហោះរូបភាព និងវីដេអូដ៏ទាក់ទាញមួយ ធ្វើឲ្យហ្វេនៗដល់ថ្នាក់ត្រូវញាប់ញ័រចិត្ត ដោយសារតែសកម្មភាពរបស់លោក។វាមានរយៈពេលជាយូរណាស់មកហើយ ទម្រាំតែ Taemin ដាច់ចិត្តបង្ហោះរូបភាព បង្ហាញរាងកាយបែបនេះ ឲ្យអ្នកគាំទ្របានឃើញ។  ប៉ុន្តែកាលពីថ្ងៃម្សិលមិញនេះ លោកស្រាប់តែបង្ហោះវីដេអូថ្មីមួយ នៅក្នុង Instagram ដោយបង្ហាញសាច់ដុំខ្នងដ៏សិចស៊ី ខណៈពេលដែលកំពុងហ្វឹកហាត់រាងកាយ។វីដេអូខ្លីត្រឹមប៉ុន្មានវិនាទី ប៉ុន្តែវាពិតជាទាក់ទាញចិត្តឲ្យហ្វេនៗ ឲ្យញាប់ញ័របានយ៉ាងងាយ៕បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម ៖
រូបភាព Taemin
រូបភាព Taemin
រូបភាព Taemin