ជីវិតក្រោយរៀបការ៣ឆ្នាំ Noey រស់នៅលើគំនរសុភមង្គល អ្នកណាៗក៏លួចច្រណែន!

ថៃ៖ ជាការពិតណាស់ មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន គ្រួសារដែលមានភាពកក់ក្តៅ និងមានសុភមង្គល។ ជាក់ស្តែងដូចគ្រួសារតារាសម្តែងស្រីតួកាចនាងNoey Chotika ត្រូវបានមហាជនលើកយកមកនិយាយសរសើរតៗគ្នាមិនដាច់ ព្រោះគ្រួសាររបស់នាងជា គ្រួសារមួយដែលមានសុភមង្គលខ្លាំង។មិនត្រឹមតែជីវិតគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែមុខជំនួញ និងការងារសិល្បៈរបស់នាងក៏ជោគជ័យ និងរលូនទៅមុខផងដែរ។ ដោយឡែកនៅថ្ងៃទី០៣ ខែកញ្ញានេះ Noey បានផុសរូបក្នុងថ្ងៃមង្គលរបស់ខ្លួនចំនួនពីរសន្លឹក ដើម្បីអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ។ ទៀតសោតរយៈពេល៣ឆ្នាំកន្លងមក ដែលនាងបានរួមរស់ជាមួយលោកArm ដែលជាស្វាមីសង្កេតឃើញថា ជីវិតរបស់នាងពោរពេញទៅដោយស្នាមញញឹម។ ជាពិសេសចាប់តាំងពីនាងមានកូនប្រុសមួយរូបឈ្មោះថា Akin រួចមក ជីវិតរបស់នាងកាន់តែមានក្តីសុខទ្វេរដង ធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេដែលលួចច្រណែន។ យ៉ាងណាមិញក្រោយពីបានឃើញរូបនោះភ្លាម បណ្តារអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនបាននាំគ្នាចូលទៅComment បញ្ចេញមតិយោបល់សម្តែងការអបអរ និងជូនពរពួកគេរស់នៅជាមួយគ្នាដោយមានសុភមង្គលបែបនេះ រហូតទៅ៕ សូមទស្សនារូបភាពខាងក្រោម៖
Noey Chotika និងស្វាមី
Noey Chotika និងស្វាមី
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
Noey និងក្រុមគ្រួសារ
រូបដែលនាងផុសអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ
រូបដែលនាងផុសអបអរថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំ