អែមហួស!! យ៉េន ឌីណា ឈ្នះជើងខ្លាំងថៃ បន្តភាពមិនទាន់ចាញ់ ១២ប្រកួតជាប់គ្នា (មានវីដេអូ)

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៦:២១
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកប្រដាល់មកពីខេត្តកោះកុង យ៉េន ឌីណា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពី ខេត្តសុរិន្ទ ប្រទេសថៃ រុងណាផា ដោយពិន្ទុ។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតរវាងអ្នកទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា យ៉េន ឌីណា និងកីឡាករថៃ រុងណាផា បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមប្រើជង្គង់ ទាត់ និងកែងលើគ្នាទៅវិញទៅមកយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត យ៉េន ឌីណា ឈ្នះ រុងណាផា ដោយពិន្ទុឯកច្ឆ័ន។គួរបញ្ជាក់ផងដែថា ជ័យជម្នះនេះបានធ្វើឲ្យ យ៉េន ឌីណា បន្តភាពមិនទាន់ចាញ់ ១២ប្រកួតរបស់ខ្លួន ក្រោយរៀបអាពាហ៍ពិពាហ៍រួចមក៕
កីឡាករយ៉េន ឌីណា និងភរិយា
តោះ! ទៅទស្សនាវីដេអូនៃការប្រកួតនៅខាងក្រោមទាំងអស់គ្នា៖