កម្សត់ណាស់! លោកតាពិការភ្នែកទាំងសងខាង ខំប្រឹងលក់នំក្រឡានដើម្បីបានប្រាក់ព្យាបាលជំងឺប្រពន្ធ

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៦:២៩
ថៃ៖ ថ្មីៗកន្លងទៅនេះ លោកតាម្នាក់ពិការភ្នែកទាំងសងខាង កំពុងទទួលបានការអាណិតអាសូរ ដោយសារតែគាត់តស៊ូអត់ធ្មត់រកស៊ីដើម្បីយកប្រាក់ព្យាបាលប្រពន្ធ។ប្រភពបានឲ្យដឹងថា លោកតាឈ្មោះ Yom Homhuan វ័យ៦៧ឆ្នាំ រស់នៅក្នុងខេត្ត Phetchaburi ប្រទេសថៃ។ លោកតាតែងតែកុម៉្មង់នំក្រឡានពីអ្នកភូមិ ដើម្បីយកទៅលក់បន្ដជារៀងរាល់ថ្ងៃ។ ដោយពិការភ្នែកទាំងសងខាង លោកតាបានប្រើប្រាស់មេក្រូដើម្បីស្រែកហៅអ្នកដែលដើរកាត់កន្លែងគាត់ឲ្យជួយទិញ។ សព្វថ្ងៃនេះ លោកតាគ្មានកូន ឬសាច់ញាតិទីពឹងឡើយ ដូច្នេះត្រូវខិតខំដោយខ្លួនឯងដើម្បីយកប្រាក់ព្យាបាលប្រពន្ធវ័យ៩៨ឆ្នាំដែលកំពុងមានជំងឺទឹកនោមផ្អែម និងលើសឈាម។
លោកតា
ប្រភពបានបន្ដថា ទីតាំងដែលលោកតាលក់គឺនៅជិតចំណតឡានប្រសាទ Khao Ta Krao។ ទោះបីជាលោកតាមានជីវភាពក្រីក្រ ប៉ុន្ដែគាត់មានចិត្តល្អមែនទែន នៅពេលដែលគាត់លក់មិនអស់ គាត់តែងតែឲ្យនំក្រឡានទៅសត្វស្វាស៊ី។ យ៉ាងណាមិញ ក្រោយពីមានអ្នកចែករំលែករឿងរ៉ាវនៃជីវិតរបស់លោកតានៅលើបណ្ដាញសង្គមរួចមក ក៏មានមហាជនមួយចំនួនបានផ្ដល់ជំនួយទៅដល់លោកតាផងដែរ៕
លោកតា
លោកតា
លោកតា