ផ្លូវការ!! Sevilla ទិញបានខ្សែប្រយុទ្ធមួយរូបពី West Ham

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៦:៣៩
អេស្ប៉ាញ៖ Javier Hernandez បានចាកចេញពី West Ham ដើម្បីចូលរួមជាមួយ Sevilla លើកិច្ចព្រមព្រៀងដែលមានតម្លៃជិត ៨ លានផោន។​ កីឡាករអន្តរជាតិសញ្ជាតិម៉ិចស៊ីកូវ័យ ៣១ ឆ្នាំរូបនេះ លេងបានត្រឹម២ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ។
Javier Hernandez បង្ហាញខ្លួននៅ Sevilla FC
 Hernandez បានបញ្ចប់ពេលវេលារបស់គាត់ជាមួយក្រុមញញួរធំតាមរយៈការស៊ុតបាល់បញ្ចូលទី ក្នុងការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់ក្នុងលទ្ធផលស្មើ ១-១ នៅ Premier League ទល់នឹង Brighton កាលពីថ្ងៃទី ១៧ ខែសីហា។គួររម្លឹកផងដែរថាខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៣ ប្រកួតជាមួយក្រុម West Ham ក្រោយផ្ទេរមកពីក្លិប Bayer Leverkusen ក្នុងឆ្នាំ ២០១៧ ៕