ចុមយក្ស!! ស្ងាត់ៗ Juventus ឆ្មក់បានខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងជើងមួយរូប

  • អង្គារ ០៣ កញ្ញា, ២០១៩ ១៦:៥០
អ៊ីតាលី៖ Juventus បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងជើង Kwang Song Han ពីក្លិបរួមលីគ Cagliari ក្នុងតម្លៃខ្លួនប្រហាក់ប្រហែល ៣.៥លានផោនក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករKwang Song Han
Kwang Song Han នឹងត្រូវបង្ហាញខ្លួនឲ្យក្រុម Juventus U23 សម្រាប់រដូវកាលក្រោយ និងអាចមានឱកាសក្នុងការបង្ហាញខ្លួនឲ្យក្រុមធំបានម្ដងម្កាលបានដែរ។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Han ចូលលេងបានត្រឹម ១២ដងប៉ុណ្ណោះក្នុងក្របខណ្ឌ Serie A ឲ្យ Cagliari ក្រោយចូលរួមជាមួយក្លិបនេះក្នុងឆ្នាំ២០១៧ ដោយត្រូវក្លិបនៅ Serie B, Perugia ខ្ចីជើងពេញរយៈពេល ២រដូវកាល (២០១៧-២០១៨ និង ២០១៨-២០១៩)។ ជាមួយ Perugia ខ្សែប្រយុទ្ធដែលកើតនៅទីក្រុងព្យុងយ៉ាងរូបនេះ ចូលលេងលើទីលានបាន ៣៩ប្រកួត៕
កីឡាករ Kwang Song Han