Tor អើយ! ហ្វេសសិនថ្មីរបស់លោក បង្ហាញម៉ូតលើកនេះ ធ្វើឲ្យគេដាច់ផ្ងារ

ថៃ៖ ប្រុសស្អាត Tor កំពុងតែទទួលបានប្រជាប្រិយភាពសន្ធឹកសន្ធាប់ ពីសំណាក់ហ្វេនៗស្រីៗ ជាមួយនឹងទម្រង់មុខដ៏សែនស៊ិចស៊ី និងរាងដ៏រឹងមាំរបស់លោក គ្មានអ្នកណាដែលថា មិនលង់លោកនោះទេ។ប៉ុន្តែអ្វីដែលគេធ្វើឲ្យគេដកកចំហរមាត់ នោះគឺកាលពីថ្មីៗនេះ លោក បានមានវត្តមានក្នុងកម្មវិធីបង្ហាញម៉ូត ដោយលោក ត្រូវបានគេតម្រូវឲ្យស្លៀកឈុតពណ៌ក្រហម ដូចនឹងឈុតស្រីបេះដាក់។ ចំពោះម៉ូតសម្លៀកបំពាក់នេះ ប្រហែលជាហ្វេសសិនថ្មី តែមិនដឹងថា អ្នកឌីហ្សាញ តម្រូវឲ្យភេទមួយណា ស្លៀកពិតប្រាកដ បើម៉ូតដូចស្រីយ៉ាងដូច្នេះ។យ៉ាងណាមិញ ឈុតនេះ សឹងតែមិននឹកស្មានថា លោកហ៊ានពាក់ បង្ហាញឲ្យគ្រប់គ្នាបានឃើញ តែបើគិតឲ្យដល់ទៅ វាគ្រាន់តែជាសិល្បៈ ឬហ្វេសសិន ដូច្នេះ ម៉ូតខ្លះ តែងស្រដៀងម៉ូតស្រីខ្លះៗហើយ មិនអាចជៀសផុតបាននោះទេ៕
Tor
Tor
Tor
Tor