ចាំក្មេងប្រុសមុខស្អាត កែភេទទៅជាស្រីទេ? ពេលនេះ សម្រស់នាង​ កាន់តែដូច Baifern ហើយបានសម្តែងជាមួយគ្នា បានមួយឈុតទៀត

ថៃ៖ ប្រហែលជាអ្នកអាចចាំបាន ពីតារាភេទទី៣ ដែលបានកែភេទ និងកែគ្រប់យ៉ាង​មកជាមនុស្សស្រីទាំងអស់ក្រោមការចំណាយលុយរាប់សែនបាត ទាំងដែលមុខរបស់គេ​ កាលនៅជាប្រុសស្រស់សង្ហាស្រាប់ទៅហើយ។ប៉ុន្តែដោយសារតែ អារម្មណ៍ និងមានទំនោរចង់កែប្រែទៅជាមនុស្សស្រី ទើបធ្វើឲ្យ Kan Kanchanasutha​ប្តូរគ្រប់យ៉ាង ដោយមិនស្តាយស្រណោះបន្តិច។ក្នុងនោះដែរ​ក្រោយពី វះកាត់កែសម្ផស្សរួច រូបគេក៏បាន ប្រឡូកសិល្បៈ ហើយក៏មានភាពល្បីល្បាញមិនធម្មតាផងដែរ​ ជាមួយនឹងការថតស្ពត និងថតឈុតរឿងខ្លីៗមួយចំនួន។ មិនតែប៉ុណ្ណោះ នាងក៏បានថតរឿងភាគជាមួយនឹង តារាសម្តែងស្រី Baifern Pimchanok  បានមួយឈុតដែរ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍GMM ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន មុខមាត់របស់នាង ក៏ស្រដៀងនឹងBaifern ផងដែរ រហូតបានដើរតួ ជាមនុស្សបន្លំជាតួឯក នៅក្នុងឈុតនោះ។យ៉ាងណាមិញ សម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតទៅ រហូតមានការងារជាប់មករហូត ហើយគួបផ្សំ នាងមុខស្រដៀងនឹង Baifern ទៀតនោះ កាន់តែ គេចាប់អារម្មណ៍ច្រើនទៅៗ នាពេលបច្ចុប្បន្ន៕
កាលនៅជាប្រុស
កាលនៅជាប្រុស
កាលកំពុងកែមុខ
ក្រោយកែហើយ
ក្រោយកែហើយ
បានសម្តែងជាមួយ Baifern
បានសម្តែងជាមួយ Baifern
បានសម្តែងជាមួយ Baifern
Baifern