ពេញចិត្តអត់?? កម្ពុជាបង្ហាញសមាសភាព ២៥រូបចុងក្រោយត្រៀមប្រកួតជាមួយហុងកុងថ្ងៃស្អែក

  • ពុធ ០៤ កញ្ញា, ២០១៩ ០៨:៥៣
កម្ពុជា៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីល្ងាចថ្ងៃម្សិលមិញនេះបានបង្ហាញឈ្មោះកីឡាករ ២៥រូបដើម្បីត្រៀមការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ FIFA World Cup Qatar 2022 តាមរយៈការបង្ហោះនៅគណនី Facebook ផ្លូវការរបស់សហព័ន្ធ។ ក្នុងចំណោមកីឡាករទាំង ២៥រូបនោះគឺជ្រើសចេញពីបញ្ជីឈ្មោះបឋមទាំង ៣៥រូបដែលសហព័ន្ធបានកោះហៅដើម្បីប្រមូលផ្ដុំហ្វឹកហាត់។ ក្នុងបញ្ជី ២៥នាក់ចុងក្រោយនេះ គេសង្កតឃើញមានកីឡាករថ្មីៗជាច្រើនដែលមិនធ្លាប់បានជាប់ពីមុនមកដូចជា ទេស សម្បត្តិ, ម៉ៅ ពិសិទ្ធ, ដាវ នីម, យ៉ើ មូស្លីម និង សួន សុវណ្ណ។
បញ្ជីឈ្មោះកីឡាករទាំង ២៥រូបដើម្បីត្រៀមប៉ះហុងកុង (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹក Felix G.Dalmas កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមជម្រើសជាតិហុងកុង សម្រាប់ជំនួបបើកឆាកវគ្គជម្រុះជុំទីពីរ FIFA World Cup 2020 នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច៕
ក្រុមជម្រើសជាតិហុងកុងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)