ខ្សែការពារកំពុងឡើងជើងរបស់ Manchester United កីឡាករ Wan-Bissaka ដកខ្លួនចេញពីជម្រើសជាតិដោយសារ…

  • ពុធ ០៤ កញ្ញា, ២០១៩ ០៩:៣២
អង់គ្លេស៖ ខ្សែការពារស្លាបស្តាំរបស់ក្លិបបិសាចក្រហម Manchester United កីឡាករAaron Wan-Bissaka បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយមានបញ្ហារបួសខ្នង។កីឡាករ Wan-Bissaka ត្រូវបានកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង តែជាអកុសលត្រូវបានខកខានវិញ ដែលត្រៀមនឹងប្រកួតជម្រុះ Euro ទល់នឹង Bulgaria និង Kosovo បន្ទាប់ពីវិលត្រឡប់ទៅកាន់ក្លិបរបស់គាត់ដើម្បីព្យាបាលរបួស។​ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសមិនមានគម្រោងកោះហៅខ្សែការពារស្លាបស្ដាំផ្សេងណាមកជំនួសនោះទេ ដោយសារតែលោកមានTrent Alexander-Arnold របស់ Liverpool និង Kieran Trippier របស់ Atletico Madrid រួចទៅហើយនៅក្នុងបញ្ជីកីឡាករទាំង ២៤ នាក់។
វាគឺជាការប្រជែងមួយសម្រាប់យុវជនអាយុ ២១ ឆ្នាំដែលកំពុងសម្លឹងទៅមុខដើម្បីទទួលបានរសជាតិដំបូងនៃការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិជាន់ខ្ពស់។លោក Southgate បានបោះបង់ចោលខ្សែការពារស្លាបស្តាំជម្រើសទីមួយរបស់គាត់គឺ Kyle Walker របស់ក្រុម Manchester City ដើម្បីផ្តល់ឧកាសឱ្យ Wan-Bissaka និង Alexander-Arnold ទទួលបានពេលវេលាលេងបន្ថែមរបស់ពួកគេមុននឹងការប្រកួត Euro ២០២០ មកដល់។លោក Gareth Southgate បានលើកឡើងថា៖លោក Southgate បានបន្តទៀតថា៖
លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស