ហេតុផលរសើប!! ចូលរួមបាន ៣៤ថ្ងៃ ខ្សែប្រយុទ្ធជប៉ុន Okazaki ចាកចេញពីទឹកដីអេស្ប៉ាញ

  • ពុធ ០៤ កញ្ញា, ២០១៩ ០៩:៥២
អេស្ប៉ាញ៖ អតីតខ្សែប្រយុទ្ធរបស់ Leicester City កីឡាករ Shinji Okazaki បានចាកចេញពីក្លិបអេស្ប៉ាញ Malaga ក្រោយចូលរួមបានរយៈពេល ៣៤ថ្ងៃ។
កីឡាករShinji Okazaki
ប្រភពពីប្រទេសអេស្ប៉ាញបានឲ្យដឹងថាខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនវ័យ ៣៣ឆ្នាំរូបនេះ និងក្លិប Malaga បានព្រមព្រៀងគ្នាទាំងសងខាងដើម្បីបញ្ចប់កិច្ចសន្យា ក្រោមមូលហេតុដែលក្លិប Malaga មិនមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីផ្ដល់ប្រាក់បៀវត្សន៍ឲ្យ Okazaki។Okazaki មិនបានបង្ហាញខ្លួនឲ្យ Malaga ឡើយ ៣ប្រកួតកន្លងមកសម្រាប់រដូវកាលថ្មីនេះ។ ជាមួយគ្នានឹងការចាកចេញនេះដែរ Okazaki បានរៀបរាប់នៅលើបណ្ដាញសង្គម Twitter ថា៖
កីឡាករ Shinji Okazaki
គួរឲ្យដឹងថាដែរថា Okazaki ធ្លាប់ឈ្នះពានរង្វាន់ Premier League ជាមួយ Leicester City កាលពីឆ្នាំ២០១៦ និងបានចាកចេញពីកញ្ជ្រោងខៀវនៅពេលចប់រដូវកាលមុន ក្រោយចូលលេងបាន ១៣៧ប្រកួត និងទម្លុះសំណាញ់ទីបាន ១៩គ្រាប់៕