ផ្លូវការ!! អតីតខ្សែបម្រើឆ្នើម R.Madrid ផ្លាស់ពី PSG ទៅចូលរួមជាមួយក្លិបយក្សព័រទុយហ្គាល់

  • ពុធ ០៤ កញ្ញា, ២០១៩ ១០:១៥
ព័រទុយហ្គាល់៖ ក្លិប Sporting CP បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការដើម្បីខ្ចីជើងកីឡាករ Jese Rodriguez ពីក្លិប Paris Saint-Germain ជាមួយនឹងលក្ខខណ្ឌដែលមានសិទ្ធិទិញផ្ដាច់។ខ្សែបម្រើស្លាបវ័យ ២៦ឆ្នាំរូបនេះកំពុងតែសម្លឹងមើលការលេងបានល្អមកវិញជាមួយក្លិបនៅព័រទុយហ្គាល់ ក្រោយរយៈពេលចុងក្រោយនេះទម្រង់លេងរបស់គេហាក់មានការធ្លាក់ចុះ។ គួរឲ្យដឹងថាដែរថា Sporting CP នឹងក្លាយជាក្លិបទី៦របស់ Jese នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ បន្ទាប់ពី ៥ក្លិបមុនមានដូចជា Real Madrid, PSG, Las Palmas, Stoke City និង Real Betis៕
កីឡាករ Jese Rodriguez ចូលរួមជាមួយ Sporting CP
កីឡាករ Jese Rodriguez