ស្ត្រីម្នាក់ចាក់សម្លាប់កូន ក្រោយពីឮសូរសម្លេងម៉្យាងខ្សឹបប្រាប់ថា នាងមិនសាកសមធ្វើជាម្ដាយ

ឥណ្ឌូនេស៊ី៖ ថ្មីនេះៗផ្ទុះហេតុការណ៍ចម្លែកមួយ មានស្ត្រីជាម្ដាយចាក់សម្លាប់កូនខ្លូនឯង ដោយសារឮសូរសំឡេងអ្វីម៉្យាងមកខ្សឹបប្រាប់ថា នាងមិនសាកសមធ្វើជាម្ដាយនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះម្ដាយក្មេករបស់នាង ក្នុងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។ប្រភពបានឲ្យដឹងថាស្ត្រីជាម្ដាយ (មិនបញ្ចេញអត្តសញ្ញាណ) មានអាយុ២៩ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុ នាងបានបីកូនដែលទើបតែកើតបាន៣ខែចូលទៅងូតទឹក បន្ទាប់មកនាងក៏បានឮសូរសំឡេងម៉្យាងខ្សឹបដាក់ត្រចៀកនាងថា៖
ទារក
ប្រភពបានបន្ដថា ក្រោយពីឮសូរសំឡេងនោះហើយ នាងក៏បានយកកាំបិតពីផ្ទះបាយទៅចាក់កូនរបស់នាង។ សម្រាប់អ្នកដែលបានរាយការណ៍ទៅខាងប៉ូលិសគឺមិនទាន់ដឹងច្បាស់ថាជានរណានោះទេ។ ប៉ុន្ដែមានអ្នកជិតខាងម្នាក់ឈ្មោះថា Targi បានឲ្យដឹងថា នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញប៉ូលិសមកដល់ក្នុងភូមិ។ ប៉ូលិសបានសួរនាងអំពីអាស័យដ្ឋានរបស់ស្ត្រីម្នាក់។ នាងមិនបានដឹងអ្វីទាំងអស់ រួចក៏ដើរតាមប៉ូលិស ទើបដឹងថាកូនរបស់ស្ត្រីនោះបានស្លាប់។ អ្នកជិតខាងទាំងអស់មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលដឹងរឿងរ៉ាវដែលបានកើតឡើង ព្រោះគ្រួសាររបស់ស្ត្រីនោះគឺល្អណាស់ មិនដែរមានរឿងអ្វីកើតឡើងនោះទេ។
ទិដ្ឋភាពថ្ងៃកើតហេតុ
យ៉ាងណាមិញ ស្ត្រីជាម្ដាយត្រូវបានចាប់ខ្លួនពីបទធ្វើឃាតកូនរបស់ខ្លួន។ ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិសបានឲ្យដឹងថា ស្ត្រីជាម្ដាយមានបញ្ហាផ្នែកសតិអារម្មណ៍ទៀតផង៕