ទស្សនាការសម្តែងសិល្ប:បុរាណខ្មែរជាច្រើនទម្រង់ និងចូលរួមរៀនចាប៉ីដងវែង អ៉ាយៃ និងសិល្បៈគំនូរដោយឥតគិតថ្លៃរៀងរាល់ចុងសប្តាហ៍ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍! (មានវីដេអូ)

  • ពុធ ០៤ កញ្ញា, ២០១៩ ១០:៤១
ភ្នំពេញ៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ រៀបចំកម្មវិធីថ្នាក់បង្រៀនចាប៉ីដងវែង ថ្នាក់បង្រៀនអ៉ាយៃ និងថ្នាក់បង្រៀនសិល្បៈគំនូរ ជារៀងរាល់ចុងសប្តាហ៍ ដែលអាចឲ្យយុវជន និងមហាជនទូទៅចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។  
ចូលរួមរៀនចាប៉ីដងវែង
គោលបំណងនៃកម្មវិធីនេះ គឺធ្វើឡើងដើម្បីបំផុសស្មារតីឲ្យយុវជន និងមហាជនទូទៅបានសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីសិល្បៈវប្បធម៌ជាតិ ក្នុងន័យផ្សព្វផ្សាយ និងថែរក្សាអភិរក្សនូវកេរ្តិ៍មរតករបស់ខ្មែរដ៏ល្អផូរផង់ និងរំលឹកដល់អតីតកាលរបស់ជាតិខ្មែរ ដែលសម្បូររុងរឿងផងដែរ។
ចូលរួមរៀនចាប៉ីដងវែង
- ថ្នាក់បង្រៀនចាប៉ីដងវែង: បង្រៀនរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៤ ដល់ ៥ ល្ងាច អាចចូលរួមរៀនដោយឥតគិតថ្លៃ។- ថ្នាក់បង្រៀនអាយ៉ៃ: បង្រៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៤ ដល់ ៥ ល្ងាច អាចចូលរួមរៀនដោយឥតគិតថ្លៃ។- ថ្នាក់បង្រៀនគូរគំនូរបង្រៀនរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២ ដល់ ៤ រសៀល អាចចូលរួមរៀនដោយឥតគិតថ្លៃ។ សិស្សដែលត្រូវមកសិក្សា សូមភ្ជាប់មកជាមួយនឹងក្រដាសសម្រាប់គូរគំនូរ ក្ដារទ្រាប់ និងខ្មៅដៃផ្ទាល់ខ្លួន។
ចូលរួមរៀនគូគំនូរ
សុំចុចលើ Link នេះដើម្បីចុះឈ្មោះចូលរៀន: http://register.soryacenterpoint.com
ជ្រុងមួយនៃវប្បធម៌
ផ្ទាំងទស្សនីយភាពបុរាណខ្មែរច្រើនទម្រង់ ព្រមទាំងសិល្បៈផ្សេងទៀតត្រូវបានលើកមកបង្ហាញនៅក្នុងកម្មវិធីជាបន្តបន្ទាប់។ ថ្មីៗនេះផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ក៏បានបង្កើតនូវប្រធានបទថ្មីមួយទៀតគឺ «ជ្រុងមួយនៃវប្បធម៌» ដែលបានលើកយកការសម្តែងដ៏អស្ចារ្យរួមមាន “ល្ខោនខោល” ល្ខោនស្បែកតូច” និង “ទម្រង់វង់ភ្លេងអារក្ស” ជូនយុវជនជំនាន់ក្រោយបានទស្សនាបានស្វែងយល់បន្ថែមពីទម្រង់របស់សិល្បៈនីមួយៗ។
ចូលរួមដោយឥតគិតថ្លៃ
តោះ! បបួលមិត្តភក្តិរបស់អ្នកណាត់ជួបគ្នានៅផ្សារទេសចរណ៍ជាន់ទី ៤​ នៃផ្សារទំ​នើបសូរិយា សេនធ័រ ភ័នធ៍។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១៕
Facebook: SORYACenterPoint