ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នាំមកជូននូវ ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧ មកកាន់ព្រះរាជាណាចក្រកម្ពុជា

  • ពុធ ០៤ កញ្ញា, ២០១៩ ១០:៤៥
ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំនូវសន្និសីទសារព័ត៌មានស្ដីអំពីការមកដល់នៃ ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែលត្រូវនឹងលើកទី៧ នៅក្នុង   ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៩នេះ។
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
មានប្រសាសន៍នៅក្នុងសន្និសីទ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា៖ លោក ឧកញ៉ា គង់ នួន បានបន្ថែមទៀតថា៖ 
លោក ឧកញ៉ា គង់ នួន
គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកដំបូង នៅឆ្នាំ២០១៣ ហើយគិតមកត្រឹមឆ្នាំ២០១៨ កន្លងទៅនេះ ថវិកាសប្បុរសធម៌ ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួនស្មើនឹង ២១៤,៩០១ ដុល្លាសហរដ្ឋអាមេរិច។ ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ នឹងមានការចូលរួមសម្ដែង ពីបណ្ដាប្រទេសចំនួន ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។ សំបុត្រចូលរួមទស្សនា មានតម្លៃ ៣៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ នៅគ្រប់សាខានៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង និងខេត្ត សៀមរាប។​​ ឆ្នាំនេះផ្ទាល់ ផងដែរ ក្រុមហ៊ុន តូយ៉ូតា នឹងលក់សំបុត្រតាមយៈ Online, Last 2 Ticket Asia។  រាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក្រុមហ៊ុន​ តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគ ជាមូលនិធិសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៩  ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្រាប់ ផ្តល់សេវាព្យាបាល និង បណ្តុះបណ្តាលអប់រំ លើតំហែទាំ សុខភាព និងអនាម័យដល់ប្រជាជនក្រីក្រ នៅតាមតំបន់ដាច់ស្រយាលដោយពុំគិតកម្រៃ។
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
លោក ឧកញ៉ា គង់ នួន បានថ្លែងឲ្យដឹងទៀតថា៖ 
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧
អ្វីដែលកាន់តែគួរឲ្យកោតសរសើរទៀតនោះ ក្រៅពីការប្រគំតន្រ្តីសប្បុរសធម៍តូយ៉ូតា ក្លាស៊ិកនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងកិច្ចការសង្គម ដូចជា៖ ការប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ ការបរិច្ចាគមូលនិធិសម្រាប់គាំទ្រលើផ្នែកសុខភាពនិងវេជ្ជសាស្រ្ត ការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតក្រីក្រ ការអប់រំលើសុវត្ថិភាពចរាចរណ៍ ការចូលរួមដាំកូនឈើ និងការប្រកួតកីឡាបាល់ទាត់សម្រាប់កុមារ ជាដើម។ ជាចុងបញ្ចប់លោក​ ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណ និងអំពាវនាវឲ្យមានការទិញសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីនេះ ឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ ជួយសង្រោះដល់ជីវិតកុមារកម្ពុជារាប់លាននាក់ ដែលកំពុងតែរងគ្រោះ និងត្រូវការជំនួយ៕     
ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកទី៧