សាហាវមែន! សន្តិសុខម្នាក់វាយសម្លាប់អ្នកគ្រប់គ្រង រួចយកសាកសពទៅចាក់សោទុកក្នុងបន្ទប់ទឹក ក្រោយខឹងមិនបើកប្រាក់ខែឱ្យ (មានវីដេអូ)

  • ពុធ ០៤ កញ្ញា, ២០១៩ ១៣:១៦
WARNING: Graphic Violenceម៉ាឡេស៊ី៖ បុរសវ័យចំណាស់ជាសន្តិសុខម្នាក់ បានវាយ Supervisor ឬ អ្នកគ្រប់គ្រងរបស់ខ្លួន ស្លាប់បាត់បង់ជីវិត ក្រោយខឹងមិនបើកប្រាក់ខែឲ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១ កញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ នាចន្លោះម៉ោងប្រមាណជា ៦និង១០នាទីល្ងាច ស្ថិតនៅក្នុងបន្ទប់អាផាមិនមួយកន្លែង ក្នុងទីក្រុង Petaling Jaya រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី។
រូបភាពក្នុងថ្ងៃកើតហេតុ
បើយោងតាមប្រភពសារព័ត៌មានបានរាយការណ៍ឲ្យដឹងថា បុរសជាជនដៃដល់ដែលជាសន្តិសុខនោះ ត្រូវបានគេស្គាល់ឈ្មោះថា Don ។ ចំណែកឯ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ជាអ្នកគ្រប់គ្រង (Supervisor) ឈ្មោះ Lee Poh Meng មានអាយុ ៥៤ឆ្នាំ។ ប្រភពដដែលបន្តថា ករណីរហូតឈានដល់ការកើតមានជម្លោះហិង្សា និងស្លាប់បាត់បង់ជីវិតបែបនេះ ត្រូវបានគេដឹងថា ដោយសារតែ សន្តិសុខឈ្មោះ Don បានខឹងសម្បានឹងអ្នកគ្រប់គ្រងរបស់ខ្លួន ដែលមិនបានបើកប្រាក់ខែឲ្យគាត់។
រូបភាពក្នុងថ្ងៃកើតហេតុ
ជាក់ស្ដែង ផ្អែកតាមរយៈវីដេអូឃ្លីប ៤៥វិនាទី ពីកាមេរ៉ាសុវត្ថិភាពក្នុងថ្ងៃកើតហេតុ ដែលទើបតែត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីថ្ងៃទី២ សីហា បានបង្ហាញឲ្យឃើញពីសកម្មភាព រវាងបុគ្គលិកសន្តិសុខប្រុស២នាក់ ប៉ុន្តែក្នុងនោះមានតែសន្តិសុខម្នាក់ឈ្មោះ Don និងអ្នកគ្រប់គ្រងប្រុសម្នាក់ប៉ុណ្ណោះ ដែលបានឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា។ ក្រោយមកដោយសារតែទប់កំហឹងមិនបាន សន្តិសុខឈ្មោះ Don ក៏បានស្ទុះយកមួកការពារសុវត្តិភាព ទៅវាយសំពងក្បាល និងលើរាងកាយអ្នកគ្រប់គ្រងរបស់ខ្លួន រួមនឹងសកម្មភាពវាយប្រតាយប្រតប់គ្នាផ្សេងៗទៀតផងដែរ។  ជុំវិញនឹងអំពើហិង្សាមួយនេះ អ្នកគ្រប់គ្រង លោក Lee Poh Meng បានស្លាប់បាត់បង់ជីវិត។ ក្រោយកើតហេតុជនសង្ស័យក៏បាននាំយកសាកសពជនរងគ្រោះ ទៅចាក់សោទុកនៅក្នុងបន្ទប់ទឹកបុគ្គលិកផងដែរ។ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពរបស់លោក Lee Poh Meng ត្រូវបានគេរកឃើញនៅចន្លោះម៉ោងប្រមាណជា ៣និង១៨នាទីល្ងាច ពោលគឺ មួយថ្ងៃក្រោយកើតហេតុ (ឬថ្ងៃបន្ទាប់) ទាំងដែលស្ថិតក្នុងថ្លុកឈាម (ក្នុងបន្ទប់ទឹក) ស្លាប់យ៉ាងអាណោចអធ័ម។
រូបភាពក្នុងថ្ងៃកើតហេតុ
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ (សន្តិសុខ២នាក់ក្នុងវីដេអូ និងប្រធានសន្តិសុខម្នាក់ ដែលពួកគេមានអាយុចន្លោះពី ២៦ ដល់ ៤២ឆ្នាំ) ក៏ត្រូវបានមន្រ្តីប៉ូលិសជំនាញធ្វើការចាប់ឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ ក៏ដូចជាចាត់ការបន្តទៅតាមផ្លូវច្បាប់ផងដែរ។ករណីនេះ ត្រូវបានគេចាត់ទុកថា ជាករណីឃាតកម្ម ហើយក៏នឹងត្រូវធ្វើការស៊ើបអង្កេតតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ៕ទស្សនាវីដេអូខាងក្រោម៖WARNING: VIDEO CONTENT (Security guard beats employer to death in Malaysia over unpaid wages)