Mobility Blockchain MVL បានចាប់ផ្តើមដំណើរការកម្មវិធី « រង្វាន់លើកទឹកចិត្តMVL » លើកម្មវិធី TADA

  • ពុធ ០៤ កញ្ញា, ២០១៩ ១៦:១៩
ភ្នំពេញ៖ អ្នកប្រើប្រាស់អាចទទួលបានពិន្ទុMVL អាស្រ័យលើចម្ងាយនៃការធ្វើដំណើរ និងការវាយតម្លៃ។ ពិន្ទុMVLអាចផ្លាស់ប្តូរទៅជាMVLបាននៅថ្ងៃមុខ នេះជាការដាក់ដំណើរការ ដ៏ជោគជ័យមួយនៅប្រទេសកម្ពុជា បន្ទាប់ពីប្រទេសសិង្ហបុរីនិងវៀតណាម។MVL Foundation បានប្រកាសកាលពីថ្ងៃទី ៤ ខែឧសភា ថាកម្មវិធីMobility Blockchain MVL ដែលជាកម្មវិធីរង្វាន់លើកលើកម្មវិធី TADAត្រូវបានរួចរាល់ជាស្រេច។ MVL បានដាក់កម្មវិធីនេះឲ្យប្រើប្រាស់ជាស្ថាបពរ នៅប្រទេសសិង្ហបុរីនិងវៀតណាមនៅក្នុងឆ្នាំនេះ ហើយនឹងមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៥ នេះ។ ការដាក់ឲ្យប្រើប្រាស់នេះ មានន័យថាកម្មវិធីរង្វាន់លើកទឹកចិត្តMVLត្រូវបានប្រើប្រាស់លើសេវាកម្មរបស់TADAនៅប្រទេសទាំង៣។MVL មានគោលបំណងបង្កើតប្រព័ន្ធអេកូ នៃចល័តភាពដែលមានតម្លាភាព និងអាចជឿទុកចិត្តបានដោយផ្អែកលើបច្ចេកវិទ្យា blockchain។ នៅក្នុងប្រព័ន្ធអេកូរបស់MVL ទិន្នន័យទាំងអស់ត្រូវបានគ្រប់គ្រងប្រកបដោយតម្លាភាព រួមទាំងផ្តល់ជូនការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ដែលបានរួមចំណែកក្នុងប្រព័ន្ធអេកូរបស់MVL។
Mobility Blockchain MVL បានចាប់ផ្តើមដំណើរការកម្មវិធី «រង្វាន់លើកទឹកចិត្តMVL»
Mobility Blockchain MVL បានចាប់ផ្តើមដំណើរការកម្មវិធី «រង្វាន់លើកទឹកចិត្តMVL»
អ្នកប្រើប្រាស់ TADAស្រាប់នឹងទទួលបាន «MVL Points » ដោយយោងទៅតាមហេតុផលនៃការលើកទឹកចិត្តសម្រាប់ការប្រើសេវាកម្ម TADA ដោយមិនចាំបាច់ចូលទៅក្នុង MVL ។ កម្រិត MVL របស់អ្នកប្រើប្រាស់ នឹងត្រូវបានកំណត់ដោយផ្អែក លើចំនួនពិន្ទុដែលទទួលបាន ហើយអត្ថប្រយោជន៍ ដែលត្រូវបានផ្តល់ជូនក៏នឹងមានផ្សេងៗ ពីគ្នាអាស្រ័យទៅតាមកម្រិតនីមួយៗដែរ។អ្នកបើកបរ TADA អាចទទួលបានពិន្ទុ MVL ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែដឹកអ្នកដំណើររបស់ TADA ហើយនឹងទទួលបានពិន្ទុបន្ថែម សម្រាប់ការទទួលយកការកក់ការធ្វើដំណើរនៅក្នុងតំបន់ជាក់លាក់មួយចំនួន។លើសពីនេះទៅទៀតអ្នកដំណើររបស់ TADA ក៏អាចទទួលបានពិន្ទុ MVL ដោយស្វ័យប្រវត្តិរាល់ការជិះលើ សេវាកម្មរបស់TADA និងពិន្ទុ MVLបន្ថែមសម្រាប់ការវាយតម្លៃអ្នកបើកបរ។
Mobility Blockchain MVL បានចាប់ផ្តើមដំណើរការកម្មវិធី «រង្វាន់លើកទឹកចិត្តMVL»
Mobility Blockchain MVL បានចាប់ផ្តើមដំណើរការកម្មវិធី «រង្វាន់លើកទឹកចិត្តMVL»
ចាប់តាំងពីខែកុម្ភៈ MVL Foundation បានធ្វើការសាកល្បង ថាតើទិន្នន័យរបស់TADA ត្រូវបានរក្សាទុកនិងវិភាគបានល្អហើយឬនៅ ហើយថាតើការលើកទឹកចិត្តនេះសមស្របឬទេ ដើម្បីបង្កើតប្រព័ន្ធអេកូMVL នៅលើកម្មវិធីTADAនៅប្រទេសសិង្ហបុរី។ ប្រព័ន្ធលើកទឹកចិត្តនេះ​ បានទទួលភាពជោគជ័យ ដោយអ្នកប្រើប្រាស់ប្រមាណមួយភាគបួន បានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីរង្វាន់លើកទឹកចិត្តMVLនេះ នៅប្រទេសសិង្ហបុរីនិងប្រទេសវៀតណាម។ នេះបានបង្ហាញឲ្យឃើញថា​​ បច្ចេកវិទ្យាBlockchain ដែលទាក់ទងទៅនឹងប្រព័ន្ធរង្វាន់នេះពិតជាមានប្រជាប្រិយភាពសម្រាប់ទាំងអ្នកបើកបរនិងអ្នកដំណើរ។ឥទ្បូវនេះ អ្នកប្រើប្រាស់កម្មវិធីTADA នៅប្រទេសកម្ពុជា ក៏នឹងអាចប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តនេះដែរ ដើម្បីជួយលើកស្ទួយប្រព័ន្ធអេកូ MVL។គេហទំព័រ:  https://mvlchain.io/ប្លក់: https://mvlchain.io/blog