ផន ស្រីខួច បង្ហាញពីជីវិតក្តីសុខ ដើរកម្សាន្ត នៅអាមេរិក ក្នុងរយៈពេលយូរ!

អាមេរិក៖ បើទោះជា តារាចម្រៀងស្រី ផន ស្រីខួច បានប្រឡូកក្នុង វិស័យសិល្បៈអស់រយៈពេលយូរក៏ដោយ តែប្រជាប្រិយភាពនូវតែ មានសម្រាប់ទស្សនិកជនជានិច្ច ដោយសារតែសមត្ថភាពបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ មិនថាបទសម័យ ឬបុរាណទេ។ក្រៅពីនេះ ស្រីខួច ក៏មានរូបសម្ផស្សស្រស់សោភា តាមបែបធម្មជាតិ និងដងខ្លួនគួរឲ្យទាក់ទាញផងដែរ។ មួយរយៈចុងក្រោយនេះ ស្រាប់តែបាត់មុខមាត់ ផន ស្រីខួច ពីស្រុកខ្មែរឈឹងតែម្ដង ធ្វើឲ្យអ្នករាល់គ្នាមាន ការងឿងឆ្ងល់យ៉ាងខ្លាំង។ តាមពិតទៅ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក  បង្ហាញពីដំណើរកម្សាន្ត នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះដែរ ផន ស្រីខួច បានទៅលេងនៅ កន្លែងជាច្រើន រួមជាមួយស្ទាយ៍ថតរូបបង្អួតសម្រស់ មើលទៅស្រស់ស្អាតណាស់។ក្នុងនោះដែរ ដំណើរកម្សាន្តទៅអាមេរិកលើកនេះ ដូចជាមានរយៈពេល យូរខុសពីរាល់ដង ធ្វើឲ្យហ្វេនៗមានការនឹករម្លឹកយ៉ាងខ្លាំង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ផន ស្រីខួច
ផន ស្រីខួច
ផន ស្រីខួច នៅអាមេរិក
ផន ស្រីខួច នៅអាមេរិក
ផន ស្រីខួច នៅអាមេរិក
ផន ស្រីខួច នៅអាមេរិក
ផន ស្រីខួច នៅអាមេរិក
ផន ស្រីខួច នៅអាមេរិក