កីឡាករ Giorgio Chiellini របស់ក្រុមសេះបង្កង់ Juventus ត្រូវចាកឆ្ងាយពីទីលានរយៈពេល ៦ ខែក្រោមមូលហេតុ…

  • ពុធ ០៤ កញ្ញា, ២០១៩ ១៣:៥៨
អ៊ីតាលី៖ ក្រុម Juventus បានបញ្ជាក់ថាខ្សែការពារ Giorgio Chiellini បានទទួលការវះកាត់ជង្គង់ដោយជោគជ័យកាលពីថ្ងៃអង្គារហើយត្រូវបានគេរំពឹងថានឹងត្រូវសម្រាកចាកឆ្ងាយពីទីលានប្រហែល ៦ ខែ។ថ្មីៗនេះត្រូវបានគេរាយការណ៍ថា Chiellini បានដាច់សរសៃនៅជង្គង់ខាងស្តាំរបស់គាត់ក្នុងអំឡុងពេលហ្វឹកហាត់។ ក្លិបបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាការវះកាត់ការរបស់បុរសវ័យ ៣៥ ឆ្នាំនេះទទួលបានជោគជ័យយ៉ាងល្អឥតខ្ចោះ។
Giorgio Chiellini
ខ្សែការពារកណ្តាលរូបនេះទំនងជាខកខានការប្រកួតជាច្រើនរបស់ Juventus រហូតដល់ដើមខែមីនាដែលធ្វើឱ្យប៉ះពាល់គម្រោងរបស់អ្នកចាត់ការទូទៅលោក Maurizio Sarri ។គួរបញ្ជាក់ផងដែរថាខ្សែរការពារកណ្ដាលរូបនេះ បានបង្ហាញខ្លួនចំនួន ៥០៧ ប្រកួតសម្រាប់កីឡាករ Juventus និងមានកិច្ចសន្យាជាមួយក្លិបយក្សដែលមានមូលដ្ឋាននៅ Turin រហូតដល់ចុងរដូវកាលនេះ៕