ចង់ឈ្នះទឹកប្រាក់សុទ្ធ 100,000,000 រៀល សូមរួសរាន់ទៅយកពាក្យដោយឥតគិតថ្លៃឥឡូវនេះ!

ភ្នំពេញ៖ សម្រាប់បេក្ខជន បេក្ខនារី ដែលមានបំណងចង់បញ្ចេញសមត្ថភាពសម្លេងក្នុងកម្មវិធី «The Mask Singer Cambodia» អាចមកទទួលយកពាក្យសុំចូលរួមប្រឡង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ នៅហាងលក់ទូរស័ព្ទដៃដែលមានស្លាកសញ្ញា OPPO ដែលនៅក្បែរផ្ទះរបស់លោកអ្នកជាងគេ។
«The Mask Singer Cambodia»
ក្រៅពីនេះលោកអ្នកក៏អាចទទួលយកពាក្យសុំចូលរួមប្រឡងដោយឥតគិតថ្លៃនៅក្នុង Studio ហង្សមាស ផ្សារទំនើបអ៊ីអនម៉លសែនសុខភ្នំពេញ ជាន់ទី៤ បានយ៉ាងងាយស្រួលផងដែរ។ «The Mask Singer Cambodia» គឺជាកម្មវិធីថ្មី​ ប្លែក ជាលើកដំបូងតែមួយគត់ ក្រោមការសហការគ្នារវាងក្រុមហ៊ុនធំចំនួនពីរគឺ ហង្សមាស និងក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលវាគឺជាកំពូលកម្មវិធីប្រឡងច្រៀងសម័យ Digital ប្លែកពីគេតម្រូវឲ្យបេក្ខជនទាំងអស់ច្រៀងដោយពាក់របាំងមុខទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត ដោយការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិដ៏ទំនើប នៅមុខមហាជនរាប់លាននាក់។
«The Mask Singer Cambodia»
សូមបញ្ជាក់ថា មកដល់ពេលនេះកម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia” ដែលបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងបន្តបន្ទាប់ផ្តើមចាប់ពី៖
- ខេត្តសៀមរាប នៅផ្សារហេរីថេក (The Heritage Walk ) កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ និងទើបតែបញ្ចប់ប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រខ្លាំង  
- នៅខេត្តតាកែវកាលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងសកលវិទ្យាល័យបៀលប្រាយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីតែម្តង។
- សម្រាប់វគ្គជម្រុះនៅ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានប្រព្រឹត្តិទៅនៅទីរួមខេត្តកំពង់ចាម នៅក្នុងសណ្ឋាគារ LBN Asian ដែលមានប្អូនៗយុវវ័យចូលរួមច្រើនកុះករ។
- សម្រាប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ស្អែកនេះនឹងមានកម្មវិធីប្រគុំតន្ត្រី «The Mask Singer Tour Concert» ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសចាប់ពីម៉ោង៨យប់តទៅ ដែលមានការចូលរួមពីកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា, លោក Step, កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាតំណាងទូរស័ព្ទដៃ OPPO ព្រមទាំងតារាចំរៀងល្បីៗជាច្រើននាក់ទៀត។  
- សម្រាប់វគ្គជម្រុះនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារស្ទឹងសង្កែ​ ដូច្នេះប្អូនៗសូមរួសរាន់ឡើងទៅយកពាក្យប្រឡងដោយមិនគិតថ្លៃឡើយ។  
- សម្រាប់វគ្គជម្រុះនៅរាជធានីភ្នំពេញនឹងប្រពឹ្រត្តទៅនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខភ្នំពេញ ជាន់ទី៤។
«The Mask Singer Cambodia»
អាស្រ័យហេតុនេះសម្រាប់អ្នកពុំទាន់បានមកទទួលពាក្យសុំចូលរួមប្រឡង «The Mask Singer Cambodia» ដោយឥតគិតថ្លៃ សូមប្រញាប់រួសរាន់អញ្ជើញមកកាន់ហាងលក់ទូរស័ព្ទដៃ OPPO ដែរនៅក្បែរលោកអ្នកជាងគេ ឬក៏នៅក្រុមហ៊ុនហង្សមាសផ្ទាល់។ សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធដល់ទៅ 100,000,000រៀល (១រយលានរៀល)  ប្រមាណជា២ម៉ឺ៥ពាន់ដុល្លារអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃទំនើបៗពី OPPO បន្ថែមទៀតក៏ថាបាន។
«The Mask Singer Cambodia»
«The Mask Singer Cambodia»
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO ដូចជា៖
- ចុច like Facebook : https://bit.ly/33XLZcs
- ចុច Follow Instagram : https://bit.ly/2ZsPjg0
- ចុចសាប់លើរូបកណ្តឹង YouTube : https://bit.ly/2Zqgq7C