អបអរ និងប្រារព្ធពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍!

  • សុក្រ ០៦ កញ្ញា, ២០១៩ ១០:០០
រាជធានីភ្នំពេញ៖ ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកនៅណាហ្គាវើលដ៍ ក្នុងឱកាសពិធីបុណ្យសែនព្រះខែ។ ទទួលយកនូវសំណាងល្អក្នុងឱកាសពិធីបុណ្យប្រពៃណីចិននេះជាមួយនំសែនព្រះខែដុតថ្មីៗ ការតុបតែងដោយចង្កៀងគោមដ៏ស្អាតប្លែក ការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការបញ្ចុះតម្លៃពិសេសជាច្រើនទៀតរបស់យើង។
សូមអញ្ជើញជាវនំសែនព្រះខែដុតថ្មីៗដោយ
នំសែនព្រះខែដែលដុតថ្មីៗរៀងរាល់ថ្ងៃដោយមេចុងភៅឈ្នះពានរង្វាន់របស់យើង មានដាក់លក់នៅណាហ្គាវើលដ៍ហើយ មានរសជាតិគ្រាប់ឈូកសបែបហុងកុង រសជាតិស្លឹកតើយ រសជាតិកាហ្វេ និងរសជាតិទុរេនដែលអ្នកអាចជ្រើសរើសនំគ្មានស៊ុត ឬស៊ុត ២ តម្លៃចាប់ពី ១០$ ក្នុងមួយដុំ ឬក្នុងមួយប្រអប់មាន ៤ ដុំតម្លៃ ៣៦$។ ប្រសិនបើអ្នកជាវ ៥០ ប្រអប់ ឬច្រើនជាងនេះ អ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ២៥%។ នំសែនព្រះខែមានដាក់លក់ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៣ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Food Pavilion និងភោជនីយដ្ឋាន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬលោកអ្នកអាចកម្ម៉ង់តាមរយៈអ៊ីម៉ែល [email protected] ក៏បាន។ ទទួលយកអារម្មណ៍ប្លែក និងសប្បាយរីករាយជាមួយការសម្តែងសិល្បៈជាច្រើនទូទាំងណាហ្គាវើលដ៍ផ្តល់ជូនដោយអ្នកសិល្បៈជាតិ និងអន្តរជាតិ រួមទាំងការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ យប់ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។ បន្ទាប់ពីទស្សនាការសម្តែងសិល្បៈ អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈរបស់យើងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចិននៅជិតចង្កៀងគោមដ៏ធំ​ និងរីករាយជាមួយក្បួនដង្ហែចង្កៀងគោមដ៏រស់រវើកទូទាំងអគារ។
ទស្សនាការសម្តែងសិល្បៈ “The Gift” ដ៏អស្ចារ្យ
រីឯសាលមហោស្រព NABA មានបង្ហាញជូននូវការសម្តែងសិល្បៈ “The Gift” ថ្មីសន្លាងដែលរៀបរាប់អំពីដំណើររឿងព្រេងរបស់នារីម្នាក់ទៅកាន់ពិភពវេទមន្តមួយដ៏អស្ចារ្យដែលស័ក្តិសមសម្រាប់គ្រប់វ័យ។ សូមអញ្ជើញមកទទួលសំបុត្រឥតគិតថ្លៃរបស់អ្នកនៅថ្ងៃនេះនៅណាហ្គាវើលដ៍ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យរយៈពេល ៤៥ នាទី ដែលផ្តល់ជូនដោយអ្នកសិល្បៈលំដាប់ពិភពលោកនៅសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ចាប់ពីឥឡូវនេះរហូតដល់ចុងខែកញ្ញា ពីរៀងរាល់ថ្ងៃសុក្រ ដល់អាទិត្យ នៅម៉ោង ៨ យប់។ មុនពេលចូលទស្សនាការសម្តែងសិល្បៈ ឬនៅថ្ងៃណាក៏បាន ពុកម៉ែបងប្អូនអាចអញ្ជើញមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនេះ មានគ្រឿងសមុទ្រស្រស់ៗ សាច់ ស៊ូស៊ី ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងម្ហូបពិសេសៗជាច្រើនមុខទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច តម្លៃ ៤១$ សម្រាប់ ២ នាក់។ អាហារប៊ុហ្វេនេះក៏មានរួមបញ្ចូលដោយម្ហូបម៉ាឡេស៊ីផងដែរចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ១៦ ខែកញ្ញាដើម្បីអបអរដល់ទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី។ ជម្រើសមួយទៀត អ្នកអាចមកពិសាប៊ុហ្វេនេះដែលមានបន្ថែមបង្កងឥតកំណត់នៅរៀងរាល់ថ្ងៃអង្គារជាមួយតម្លៃពិសេស។សម្រាប់ការញ៉ាំអាហារចុងសប្តាហ៍ពិសេសលក្ខណៈគ្រួសារដែលមានការកម្សាន្តសម្រាប់កុមារ សូមកុំភ្លេចអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ ពិសេសនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យ។ តម្លៃ ១៩,៩៩$ ប៉ុណ្ណោះសម្រាប់ម្នាក់ ១៤$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោយ ៥ ឆ្នាំ។
រីករាយពិសាប៊ុហ្វេពេលល្ងាចច្រើនមុខជាងគេ នៅភោជនីយដ្ឋាន 2Pangea
ពេលវេលាដ៏រីករាយ និងបរិយាកាសមនោរម្យ កំពុងរង់ចាំអ្នកនៅណាហ្គាវើលដ៍ ដែលជាកន្លែងដ៏ស័ក្តិសមឥតខ្ចោះ ដើម្បីអបអរពិធីបុណ្យសែនព្រះខែជាមួយអ្នកជាទីស្រឡាញ់របស់អ្នក៕