មិនធម្មតា!! ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះលីគអ៊ឺរ៉ុបទាំង៥ចាយលុយដូចព្យុះរហូតដល់បំបែកកំណត់ត្រា

  • ពុធ ០៤ កញ្ញា, ២០១៩ ១៤:៤៨
បរទេស៖ លីគកំពូលទាំង ៥ នៅអ៊ឺរ៉ុបបានចំណាយប្រាក់ជាច្រើន ដែលសរុបរហូតទៅដល់ ៥ ពាន់លានផោនក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១៩ នេះដែលកើនឡើង ៨០០ លានផោនលើកំណត់ត្រាចាស់ក្នុងឆ្នាំ ២០១៨ នេះបើយោងតាមការចេញផ្សាយរបស់ Deloitte។ក្លិបនៅ Premier League បានចំណាយប្រាក់ចំនួន ១,៤១ ពាន់លានផោនបន្ទាប់ពីការចុះហត្ថលេខានាំយកកីឡាករយ៉ាងមមារញឹក ដែលថ្ងៃផុតកំណត់របស់ពួកគេគឺនៅថ្ងៃទី ៨ ខែសីហា។ចំណែកលីគកំពូលអេស្ប៉ាញបានចំណាយប្រាក់ ១.២៤ ពាន់លានផោនក្នុងឆ្នាំ ២០១៩ ដែលកើនឡើងទ្វេដងពីឆ្នាំ ២០១៧។ លើសពីនេះទៅទៀតក្លិបនានានៅលីគ Serie A របស់អ៊ីតាលី Bundesliga របស់អាល្លឺម៉ង់ និង Ligue 1 របស់បារាំងសុទ្ធតែបានបង្កើតកំណត់ត្រាថ្មីក្នុងលីគរបស់ពួកគេ។
តារាងនៃការចំណាយសរុបរបស់លីគកំពូលទាំង៥ក្នុងឆ្នាំ២០១៩
គួររំលឹកផងដែរថាលីគ La Liga បានចំណាយប្រាក់សរុបជាង ១ ពាន់លានផោនជាលើកដំបូងដែល Antoine Griezmann ផ្ទេរពី Atletico Madrid ទៅ Barcelona ក្នុងតម្លៃ ១០៨ លានផោន, Joao Felix ប្តូរពី Benfica ទៅ Atletico ក្នុងតម្លៃ ១១៣ លានផោន និង Eden Hazard ផ្ទេរពី Chelsea ទៅ Real Madrid ៩០លានផោន និងកីឡាករផ្សេងៗទៀត៕