ភ្ញាក់ផ្អើល ក្រោយពីគូស្នេហ៍មួយគូរៀបចំអាពាហ៍ពិពាហ៍ ដូចក្នុងរឿងនិទានស៊ីនដឺរេឡា

ម៉ាឡេស៊ី៖ មនុស្សស្រីគ្រប់រូបតែងតែស្រមៃចង់រៀបចំពិធីអាពាហ៍ពិពាហ៍នៅតាមឆ្មេរសមុទ្រ ឬសួនច្បារជាដើម។ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារនារីជនជាតិម៉ាឡេស៊ីម្នាក់បានរៀបអាពាហ៍ពិពាហ៍ដោយរៀបចំឡើងលក្ខណៈ ជាព្រះនាងស៊ីនដឺរេឡា។ប្រភពបានឲ្យដឹងថា នាង Afaza មានអាយុ​២៤ឆ្នាំ ធំដឹងក្ដីឡើងដោយបានទស្សនាខ្សែរឿងនិទានតុក្តតា ព្រះនាងស៊ីដឺរេឡា។ ទិដ្ឋភាពនៃខ្សែរឿងបានដក់ជាប់នៅក្នុងអារម្មណ៍របស់នាងរហូតមក គឺចង់រៀបចំអាពាហ៍ពិពាហ៍ដូចក្នុងរឿងទៅថ្ងៃអនាគត។ ប្រភពបានបន្ដថា ក្រុមគ្រួសាររបស់នាង Afaza បានចំណាយប្រាក់ចំនួន៣០០,០០០រីងហ្គីត (ប្រមាណ៧១,៣០០ដុល្លារអាមេរិក) ដើម្បីសាងសង់ប្រាសាទស៊ីនដឺរេឡាមួយ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ ដែលមានទីតាំងស្ថិតនៅរដ្ឋ Pulau Pinang។ សម្រាប់ប្រាសាទនោះ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនតាមតំបន់នាៗចូលមកទស្សនានិងថតរូប ថែមទាំងមានគូស្នេហ៍មួយចំនួនមានបំណងចង់រៀបអាពាហ៍ពិពាហ៍នៅទីនោះទៀតផង។ ពិធីអាពាហ៍ពិពាហ៍របស់នាង Afaza បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ អ្វីដែលគួរឲ្យចាប់អាម្មណ៍នោះ គឺនាង និងស្វាមីបានធ្វើដំណើរដោយជិះលើរទេះសេះចូលទីធ្លាបរិវេណប្រាសាទទៀតផង ដែលមើលទៅគឺដូចក្នុងរឿង ព្រះនាងស៊ីនដឹរេឡាពិតៗ។ នៅថ្ងៃនោះ មានភ្ញៀវចូលរួមចំនួនប្រមាណ ២០០០នាក់។ នាង Afaza បាននិយាយថា៖ គួរឲ្យដឹងដែរថា គូស្នេហ៍មួយគូនេះគឺស្គាល់គ្នាក្នុងឆ្នាំ២០១៣ និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅក្នុងឆ្នាំ២០១៥៕
ទិដ្ឋភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍