មិនគួរឲ្យជឿ មើលរូបទាំងនេះហើយ ទើបដឹងថាទម្រង់មុខ IU តូចខ្លាំងប៉ុណ្ណា!

កូរ៉េខាងត្បូង៖ មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងទោលស្រី IU ទើបតែទទួលបានជោគជ័យយ៉ាងជោគជាំ ក្រោយពីបានដើរតួឯកសម្តែង​នៅក្នុងខ្សែភាពយន្តថ្មីរឿង «Hotel Del Luna» ដែលខ្សែភាពយន្តមួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ ពីសំណាក់អ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស។ហើយកាលពីថ្មីៗនេះផងដែរ នាងរួមជាមួយនឹងក្រុមការងារក៏ដូចជាតួអង្គសម្តែងទាំងអស់ នៅក្នុងខ្សែភាពយន្តមួយនេះ បាននាំគ្នាប្រារព្ធធ្វើពិធីជប់លៀងញុំាសាច់អាំងអបអរ ពីភាពជោគជ័យផងដែរ។ មិនតែប៉ុណ្ណោះផងដែរ គេក៏បានចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីសាច់សខ្ចីរាងតូចច្រឡឹងរូបនេះ ក៏បានធ្វើការថតរូបSelfie យ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងតួអង្គសម្តែងក្មេងៗដូចជាកុមារា Sung Min Joon កុមារី Kim Gyu Ri និងកុមារា Kim Seung Han ថែមទៀតផង។ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែមានភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺទម្រង់មុខដ៏តូចរបស់ IU តែម្តង ពោលគឺនៅពេលដែលនាង ថតរូបSelfie ដាក់មុខជិតក្មេងៗបែបនេះទៅទៀត គឺមុខរបស់នាងស្ទើរតែតូចប៉ុនពួកគេទៅទៀត និងអាចនិយាយបានថា សម្រស់ក៏ក្មេងមិនចាញ់កុមារៗទាំងនេះប៉ុន្មាននោះទេ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ សឹងតែមិនគួរឲ្យជឿនឹងភ្នែក ជាមួយនឹងសម្រស់ស្រស់ស្អាតដូចជាតុក្កតាមានជីវិតរបស់ IU។តួយ៉ាង ដោយហេតុនេះហើយទើបមិនចម្លែកនោះទេ ដែលមហាជនគ្រប់គ្នាហៅតារាស្រីវ័យ២៦ឆ្នាំនេះថា ជាតារាស្រីមុខក្មេងជាអាយុបែបនេះ៕
IU ថតSelfie ជាមួយនឹងតួអង្គសម្តែងក្មេងៗ
IU ថតSelfie ជាមួយនឹងតួអង្គសម្តែងក្មេងៗ
IU ថតSelfie ជាមួយនឹងតួអង្គសម្តែងក្មេងៗ
តារាស្រី IU
តារាស្រី IU
តារាស្រី IU
តារាស្រី IU