នោះ!! គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញព្រមាន Sergio Ramos ឲ្យប្រយ័ត្នបញ្ហាមួយនេះឲ្យមែនទែន

  • ពុធ ០៤ កញ្ញា, ២០១៩ ១៥:០១
អេស្ប៉ាញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Robert Moreno បានព្រមានខ្សែការពារជួរមុខរបស់ Real Madrid កីឡាករ Sergio Ramos អំពីកៅអី ១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិ។ ខ្សែការពារវ័យ ៣៣ឆ្នាំ Ramos ហាក់មិនបានជួយ Real Madrid ឲ្យជោគជ័យប៉ុន្មានទេក្នុងរយៈពេលចុងក្រោយនេះ ដោយ១២ប្រកួតចុងក្រោយកាលពីរដូវកាលមុន Real Madrid ឈ្នះបានត្រឹម ៤ប្រកួតប៉ុណ្ណោះ។ ជាមួយគ្នានេះ ៣ប្រកួតនៅក្នុងរដូវកាលថ្មី Real Madrid បានត្រឹមឈ្នះ១ និងស្មើ២ ដែលបានធ្វើឲ្យមតិភាគច្រើនមើលឃើញពីចំណុចខ្សោយនៅតំបន់ការពារ។
កីឡាករSergio Ramos
យ៉ាងណាលោក Moreno ក៏បានសរសើរដល់ Ramos ថាជាកីឡាករចាស់វស្សាដែលបានចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយបានច្រើន ដោយលោកបានឡើងយ៉ាងដូច្នេះថា៖ សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវមានភារកិច្ចវគ្គជម្រុះព្រឹត្តិការណ៍ EURO 2020 ដោយត្រូវតទល់នឹងក្រុម រ៉ូមានី និង កោះហ្វារ៉ូ៕
លោកRobert Moreno