ទាំងស្អាត និងឆ្លាត! ដេត ស្រីនាឌ វ័យ១៨ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេស ត្រៀមប្រលង Miss Grand 2019

ភ្នំពេញ៖ កម្មវិធីប្រលង Miss Grand International តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមាននារីខ្មែរជាច្រើនរូបបានឆ្លងកាត់ការប្រលង បញ្ចេញសមត្ថភាពពោរពេញដោយភាពរីករាយយ៉ាងខ្លាំង ដើម្បីយកជ័យជំនះក៏ដូចជាមុខមាត់សម្រាប់កម្ពុជា។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការបង្ហើបនូវមុខមាត់ Miss Grand កម្ពុជាមួយរូប ដែលមានរូបសម្រស់យ៉ាងស្រស់សោភា ដេត ស្រីនាឌ ដែលត្រៀមនឹងទៅប្រលងនៅក្នុងឆ្នាំនេះ ជាមួយការពេញចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ និងតែងតែតាមដានរាល់កម្មវិធីនេះ។ដោយក្នុងនោះ បេក្ខភាពរូបនេះ មានសម្រស់ពិតជាស្រស់ស្អាត រីឯចំណេះក៏ពេញខ្លួន បច្ចុប្បន្នជាសិស្សស្រីម្នាក់ ថែមទាំងជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសផងដែរ។ ជាមួយនឹងសម្រស់ក៏ដូចជាចំណេះនៅពេញខ្លួនរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំពឹងថា នាងនឹងអាចប្រកួតនៅក្រៅប្រទេសដោយភាពជោគជ័យក្នុងពេលឆាប់ៗនេះ។ក្រៅពីនេះដែរ បណ្តាអ្នកគាំទ្រក៏បានធ្វើការសរសើរដល់នាង ដែលទើបតែមានវ័យក្មេង មានសមត្ថភាពល្អ រហូតមានការជ្រើសរើសទៅប្រកួត ស្របពេលដែលរូបសម្រស់អំណោយផលស្រស់ស្អាតខ្លាំងបែបនេះ៕សូមទស្សានរូបភាពខាងក្រោមនេះ៖
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ
ដេត ស្រីនាឌ