រៀបការមិនក្រោម៥ឆ្នាំទេ ប៉ុន្តែគូស្វាមីភរិយាតារាល្បីៗទាំងនេះ នៅតែមិនទាន់មានកូន!

ថៃ៖ បច្ចុប្បន្ននេះសង្កេតឃើញថា តារាល្បីៗភាគច្រើនតែងតែបង្ហាញ និងបង្អួតកូនៗរបស់ខ្លូននៅក្នុងបណ្តាញសង្គម ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗទៀតផង។ ប៉ុន្តែចម្លែកអីតែគូស្វាមីភរិយាតារាប៉ុន្មានគូនេះ​ ដែលពួកគេបានរៀបការជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែមិនទាន់មានកូនមកបង្អួតមហាជននឹងគេសោះ ទោះបីជាអ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេមានកូនយ៉ាងណាក៏ដោយ។  ចង់ដឹងថាគូស្វាមីភរិយាតារាល្បីៗទាំងនេះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖១. តារាសម្តែងស្រី Pock Piyathida និងលោក Tuckសម្រាប់គូស្វាមីភរិយាមួយគូនេះរៀបការកាលពីឆ្នាំ២០១២ រហូតមកសព្វថ្ងៃពួកគេទាំងពីរនៅតែផ្អែមជាមួយគ្នាដូចថ្ងៃចាប់ផ្តើមដំបូងដដែល។​ រយៈពេល៧ឆ្នាំ ដែលបានប្រើប្រាស់ជីវិតគូរួមគ្នា ប៉ុន្តែពួកគេនៅតែមិនទាន់មានកូន។ ជាមួយគ្នានេះPockធ្លាប់និយាយពីរឿងនេះថា នាងលែងគិតពីរឿងចង់មានកូនតទៅទៀតហើយ ព្រោះពេលនេះអាយុរបស់ពួកគេទាំងពីរក៏មិនតិចដែរ។
Pock Piyathida និងលោក Tuck
២. តារាសម្តែងស្រីNat Myria និងតារាសម្តែងប្រុស Aum Atichart គូស្វាមីភរិយាដ៏មានប្រជាប្រិយភាពមួយគូនេះ បានដឹកដៃគ្នាចូលរោងជ័យកាលពីឆ្នាំ២០១៤ ប៉ុន្តែព្រោះតែមានបញ្ហាសុខភាព ទើបមកដល់ពេលពួកគេមិនអាចមានកូនបាន។ ទោះបីជាបែបនេះពិតមែន ប៉ុន្តែAum និងNat បានទទួលយកក្មេងស្រីម្នាក់មកចិញ្ចឹម និងមើលថែបានយ៉ាងល្អដូចជាកូនបង្កើតរបស់ពួកគេយ៉ាងដូច្នោះដែរ។
Nat Myria និង Aum Atichart
៣. តារាសម្តែងស្រី Noon Siraphun និងលោក Top Piphat តារាសម្តែងស្រីញញឹមស្រស់រូបនេះបានរៀបការ ជាមួយស្វាមីរបស់ខ្លួនកាលពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះពួកគេនៅតែមិនទាន់មានកូននៅឡើយទេ។ ទៀតសោតNoon ផ្ទាល់បានបង្ហើបឲ្យដឹងថា នាងមិនមានបំណងចង់យកកូនតាំងពីដំបូងមកម្ល៉េះ។
Noon Siraphun និងលោក Top Piphat
៤. តារាសម្តែងស្រី Amy Klinpratoon និងតារាសម្តែងប្រុស Si Siwat រយៈពេលជាង៥ឆ្នាំហើយដែលគូស្វាមីភរិយាមួយគូនេះ រៀបការជាមួយគ្នា។ ប៉ុន្តែគួរឲ្យសោកស្តាយ Amy នៅតែមិនទាន់ចង់បានកូន បើទោះបីជាលោកSiwat អន្ទះសារចង់បានកូនយ៉ាងណាក៏ដោយ។
Amy Klinpratoon និង Si Siwat
៥. តារាស្រី Bebe Thanchanok និងលោក Sutee Bavornanichសម្រាប់គូស្វាមីភរិយាមួយគូនេះ មានអ្នកគាំទ្រមិនតិចអ្នកនោះទេដែលចង់ឃើញ ពួកគេទាំងពីរមានកូន ប៉ុន្តែBebe បានឆ្លើយតបទៅវិញថា នាងមិនទាន់ត្រៀមខ្លួនធ្វើជាអ្នកម៉ាក់នៅឡើយទេ ព្រោះពេលនេះនាងមានការងារច្រើនដែលត្រូវធ្វើ និងកំពុងតែមានសេចក្តីសុខជាមួយការងារហាត់ប្រាណ។
Bebe Thanchanok និងលោក Sutee Bavornanich