អ្នកគាំទ្រ អន់ចិត្ត ពេលដែលSM រំសាយគម្រោងដែល ពួកគេ​គ្រោងធ្វើឡើង ដើម្បីអបអរគ្រប់ខួប១០ឆ្នាំ នៃការបង្ហាញខ្លួនf(x)

កូ​រ៉េខាងត្បូង៖ ដើម្បី​បញ្ជាក់​ពីការស្រលាញ់ អ្នកគាំ​ទ្រ​បានត្រៀម​រៀបចំ កម្មវិធី​​មួយ​ដើម្បី​អបអរសាទរ ខួបគម្រប់​១០ឆ្នាំ​ ចាប់​តាំង​ពី​ការបង្ហាញ​ខ្លួនដំបូង ​​របស់​ក្រុម​ចម្រៀង​នារី​f(x)។ លើស​ពីនេះ​ទៀត ការរៀប​ចំ​នោះ​បាន​ធ្វើការ​ផ្សព្វផ្សាយ នៅក្នុង​ផ្សារទំនើបCOEX រួម​ទាំង​សារផ្សេង​ៗ​ ដែល​អ្នកគាំ​ទ្រចង់​បង្ហាញ ​ពីការ​គាំ​ទ្រ​របស់​ពួកគេ​ទៅកាន់​f(x)។ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​កម្ម​វិធី​នោះ ​ក៏​ត្រូវ​បាន​រំសាយ​ទៅវិញ​​ ដោយ​ផលិត​កម្ម​SM Entertainment។ ​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​កម្មវិធី​ត្រូវ​បាន​រំសាយ ​ អ្នកគាំ​ទ្រ​ជាច្រើន​បាន​បង្ហាញនៅ​ការ​អន់​ចិត្ត​យ៉ាងខ្លាំង នឹង​ទាម​ទារ​ឲ្យ​ខាង​ភ្នាក់ងារ របស់​​ផលិតកម្ម​SM Entertainment ចេញ​មុខ​មក​ពន្យល់​ពី​ហេតុផល​ ដែល​ធ្វើ​ការ​រំសាយ​កម្ម​វិធី ​របស់​ពួកគេ​បែបនេះ។ ក៏​ប៉ុន្តែទោះជា​យ៉ាងណា ក៏​ដោយ​ក៏​ខាង​SM មិន​ទាន់​បាន​ផ្តល់នៅ ​ហេតុ​ផលច្បាស់​លាស់ណាមួយ ​នៅ​ឡើយ​នោះទេ។ ហើយ​ពួកគេ​បានត្រឹម​បញ្ជាក់​ថា វា​ជាបញ្ហារបស់​ក្រុមហ៊ុន ហើយ​មិន​អនុញ្ញាតឲ្យប្រឆាំងនោះ​ទេ។ យ៉ាងណាម៉ិញ​ “Fx-Oxygen” ជា​ក្រុម​ដែល​រៀប​ចំ​កម្មវិធី​នេះ​ បាន​បង្ហោះសារ​នៅ​លើ​Weibo។ ពួកគេ​សង្ឃឹមថា បញ្ហារវាងពួកគេ នឹង​ក្រុមហ៊ុន​នឹងត្រូវបាន​បញ្ចប់ ទៅ​ដោយ​រលូន​ទៅចុះ។ ជាក់ស្តែងអ្នកគាំ​ទ្រ ​ដែល​បាន​ចូល​រួម​ក្នុង ​ការ​រៀបចំ​ក្នុង​កម្ម​វិធី​នេះ ពិត​ជា​មិន​បាន​បង្ហាញ​នៅ​ ​ ការខកបំណង​របស់ពួក​គេ ​ទៅ​លើ​ផលិតកម្ម​SM យ៉ាងខ្លាំងផងដែរ៕
f(x)
f(x)
f(x)
f(x)
f(x)
f(x)